លោក Julen Lopetegui ដែលជាគ្រូបង្វឹករបស់ Sevilla បានបញ្ជាក់ថា Anthony Martial នឹងត្រឡប់មកកាន់ Manchester United វិញក្រោយបញ្ចប់រដូវកាលនេះ។
Martial ត្រូវបាន Man Utd ដាក់ឲ្យ Sevilla ខ្ចីជើងកាលពីខែមករាកន្លងទៅរហូតដល់បញ្ចប់រដូវកាល ប៉ុន្តែ រូបគេហាក់បង្ហាញទម្រង់លេងមិនល្អសោះ ជាហេតុធ្វើឲ្យ Sevilla សម្រេចចិត្តមិនទិញគេផ្តាច់។
លោក Lopetegui បាននិយាយថា៖«ខ្ញុំព្យាយាមជួយគាត់ដើម្បីយកភាពខ្លាំងរបស់គេមកវិញ។ គាត់ត្រូវតែធ្វើតាមអ្វីដែលពួកយើងចង់បាន។ គេនឹងចាកចេញពី Sevilla នៅក្នុងខែមិថុនា ដើម្បីត្រឡប់មកកាន់ Man Utd វិញ»៕