ads
ads
ក្លិបបាល់ទាត់អង្គរថាយហ្គឺរសម្រេចព្រមព្រៀងចែកផ្លូវគ្នាជាមួយកីឡករ Naoki Maeda
០៦-មេសា-២០២២

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ សូមប្រកាសដំណឹងជូនថាកីឡាករសញ្ជាតិជប៉ុនពាក់ស្លាកលេខ ៨ Naoki Maeda និងក្លិបអង្គរថាយហ្គឺរ បានសម្រេចបញ្ចប់កុងត្រាដោយមានការព្រមព្រៀងពីភាគីទាំងសងខាង ដែលមានសុពលភាពចាប់ពីរដូវកាល ២០២២។

Naoki បានចូលរួមជាមួយអង្គរថាយហ្គឺរកាលពីខែ មករា ឆ្នាំ ២០២២ នេះ និងបានហ្វឹកហាត់ជាមួយក្រុមជាច្រើនសប្ដាហ៍ និងបានរួមចំណែកក្នុងការប្រកួតមិត្តភាពនានាជាច្រើនកាលពីពេលកន្លងទៅផងដែរ។ ជាអកុសល ការប្រកួទល់នឹងក្រុម បឹងកេត នៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022 កាលពីថ្ងៃទី ១៦ ខែកុម្ភះ កីឡាករវ័យ ២៥ រូបនេះបានរងរបួសផ្នែកជង្គង់ធ្ងន់ធ្ងរ និងបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗក្រោយចប់ការប្រកួត។ ថ្មីៗនេះរូបគេក៏បានទទួលបានការព្យាបាលនៅប្រទេសជប៉ុនផងដែរ។

នៅដើមខែមេសានេះ ក្លិបអង្គរថាយហ្គឺរ និងកីឡាករ Naoki Maeda បានសម្រេចព្រមព្រៀងគ្នាបញ្ចប់កុងត្រាជាផ្លូវការ ដែលនេះនឹងក្លាយជាដំណឹងដ៏សោកសៅមួយសម្រាប់ពួកយើង ក៏ដូចជាអ្នកគាំទ្រជាច្រើនដែលចង់ឃើញនិងទន្ទឹងរងចាំវត្តមានរបស់គេនៅលើទីលានក្នុងការប្រកួតផ្លូវការជាមួយក្រុម។

 

អត្ថបទ៖ អង្គរថាយហ្គឺរ

ads
ads