ក្លិបបាល់ទាត់ក្នុងលិគទី២កម្ពុជា អាអេសអាយដង្កោរសែនជ័យបានប្រកាសថា ក្រុមហ៊ុនអេអាយអេ ខេមបូឌា នៅពេលនេះបានក្លាយជាដៃគូសហការរបស់ក្លិបពោលគឺជាអ្នកឧបត្ថម្ភធំផ្លូវការរបស់ពួកគេ តាមរយៈសិទ្ធិឈ្មោះកីឡដ្ឋានដែលមានឈ្មោះផ្លូវការ “AIA Stadium, KMH Park”។
តាមការបញ្ជាក់របស់ក្លិប ភាពជាដៃគូរយៈពេល 2 ឆ្នាំរវាង ISI DSC FC និង AIA Cambodia ហើយភាគីទាំងពីរនឹងផ្តោតជាសំខាន់លើចំណុចដូចខាងក្រោម៖
⁃ ការផ្ដល់ឱ្យគ្រូបង្វឹក Spurs ដែលមានមូលដ្ឋាននៅអាស៊ី និង ក្រុមអ្នកជំនាញរបស់គាត់ក្នុងការចែករំលែកបទពិសោធន៍នៅកម្ពុជា
⁃ ការរៀបចំវគ្គគ្លីនិកបាល់ទាត់សម្រាប់កុមារ និងមនុស្សពេញវ័យ ជាមួយនឹងវត្តមានគ្រូបង្វឹករបស់ Spurs នៅលើដី
⁃ កិច្ចសហការក្នុងកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម
⁃ ការលើកកម្ពស់សុខភាព កីឡា និងកាយសម្បទាដល់យុវជន និងមនុស្សពេញវ័យ
⁃ ការកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើងនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ តាមរយៈបាល់ទាត់
គិតមកដល់ ពេលនេះ ក្លិបអាយអេសអាយ ដង្កោសែនជ័យ គឺជាក្លិបមួយក្នុងលីគទី២កម្ពុជាដែលបានអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ចុងក្រោយគេ ពោលគឺកីឡដ្ឋានថ្មីដែលទើបសាងសង់រួចលើទីទាំងទីលាន KMH Park ចាស់។ ក្លិបមួយនេះបានបង្ហាញគោលជំហរឡើងមកលីគកំពូលកម្ពុជារដុវកាលក្រោយផងដែរ៕