ads
ads
AFF CUP 2022 ប្រហែលជាមិនមាន VAR ឡើយ !
០៧-កញ្ញា-២០២២

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែល​គ្រោងនឹងចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ ប្រហែល​ជា​មិន​មានវត្តមាន VAR (Video Assistant Referee) ឡើយ។ ដោយសារតែប្រទេសជាច្រើនមិនទាន់ត្រៀមខ្លួននឹងទទួលយកបច្ចេកវិទ្យមួយនេះ។

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងត្រូវប្រកួតនៅចន្លោះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងរូបមន្តលេងក្នុងទឹកដី-ក្រៅដី (Home-Away)។ ចាប់ពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលមានមតិអ្នកគាំទ្រជាច្រើន ចង់ឲ្យនាំយក VAR មកជួយកំណត់ភាពយុត្តិធម៌នៃក្រុមនីមួយៗ ជាពិសេសក្នុងជុំសំខាន់ៗ ដែលកំណត់ជោគវាសនានៃវគ្គផ្តាច់ព្រ័ត្រ ឬដើម្បីសម្រេចជើងឯកក្នុងពានរង្វាន់នេះ។

បច្ចុប្បន្នមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលប្រើ VAR គឺថៃប្រើក្នុងក្របខណ្ឌ Thai League1 ក៏ដូចជាវៀតណាម ដែលប្រើសម្រាប់ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2022  ខណៈប្រទេសផ្សេងទៀតមិនទាន់ ត្រៀម​ប្រើ VAR នៅឡើយទេ ដែលចំណុចនេះ វាបានឆ្លុះបញ្ជាំងឲ្យឃើញថាទំនងជាមិនមាន VAR ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ads
ads