ads
ads
កីឡាករ U-17 ចំនួន២៩នាក់​ត្រូវ​កោះហៅធ្វើតេស្តិ៍រយៈពេល២ថ្ងៃសាលាបាល់ទាត់បាទី
១០-កញ្ញា-២០២២

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ដើម្បីហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអអាយុក្រោម ១៧ឆ្នាំ នៅខែតុលាខាងមុខ។

យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ៥ត្រូវបានកោះហៅចូលរួមមាន៖

សាលាបាល់ទាត់បាទី ២៤នាក់: សួន មករា, អ៊ិត សូនី, ទាំ មករា, អុក ដេវីន, ធី វាសនា, សឿន ផានិត, ទុំ សុផាត, សុន ថាវីស៊ីវ, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ុន វិសាលី, ប៊ន ម៉ៅ, ខឿន គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូន មេងហុង, ទ្រី ស៊ីណារិន្ទ និង នឿម សូនិក។

ក្លិបវិសាខា ២នាក់: សឹង សំបរូររិទ្ធី, សាង សុវណ្ណារ៉ា។ ក្លិបអាស៊ីអឺរ៉ុបយូណាយធីត ១នាក់: ភឹម ដាលិះ។ ភ្នំពេញក្រោន ១នាក់ ទេព ចន្ទប្រុសពេជ្រ។ យុវជនទាំង ២៩នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ២ថ្ងៃនៅថ្ងៃនេះនិងថ្ងៃស្អែក។

វគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) គ្រោងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នៅខែតុលា ឆ្នាំ២០២២ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ឆ្នាំ ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង

អត្ថបទ៖ 45sports

ads
ads