ads
ads
គូរប្រជែងវិសាខានៅ AFC CUP ក្លិបម៉ាឡេស៊ី KEDAH FC បន្ថែមសមាជិកជម្រើសជាតិថៃមកពង្រឹងក្រុម
១០-មិថុនា-២០២២

ក្រុមជើងឯករងលីគកំពូលម៉ាឡេស៊ី Malaysia Super League 2021
Kedah Darul Aman Football Club បានធ្វើការនាំយកសមាជិកក្រុមដំរីសឹកថៃកីឡាករ Sanrawat Dechmitr ពីក្រុមលីគកំពូលថៃ Bangkok United ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាលឆ្នាំ២០២២ ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែង AFC CUP 2022 ក៏ដូចជាពានរង្វាន់លីគកំពូលម៉ាឡេស៊ីរដូវកាលថ្មីនេះ។

ខ្សែបម្រើចំណូលថ្មីរបស់ Kedah កីឡាករជនជាតិថៃ Sanrawat Dechmitr បច្ចុប្បន្នមានវ័យ៣២ឆ្នាំ លេងបាន ២៩ប្រកួត ឲ្យក្រុមជម្រើសជាតិថៃ និងធ្លាប់ជាប់ជាកីឡាករល្អទាំង១១នាក់ ប្រចាំព្រឹត្តិការ AFF Suzuki Cup 2018 ផងដែរ ។ សម្រាប់ក្លិបអាជីពវិញ Sanrawat ធ្លាប់លេងឲ្យក្លិបក្នុងតំបន់អាស៊ាន ជាមួយក្រុមជើងខ្លាំងសិង្ហបុរី Tampines Rovers FC(2008/2009)) ក្លិបធំៗក្នុងស្រុកមួយចំនួនដូចជា Bangkok Glass(2009/20010) , BEC Tero Sasana(2011/2013), Bangkok United(2013/2022) និងចុងក្រោយខ្វីជើងទៅចូលរួមជាមួយ Ratchaburi Mitr Phol មុនបន្តខ្ចីជើងមកកាន់ទឹកដីម៉ាឡេស៊ីជាមួយ Kedah Darul Aman ដែលកំពុងឈរនៅលេខរៀងទី៤ បណ្ដោះអាសន្ននៅលីគកំពូលម៉ាឡេស៊ីរដូវកាល២០២២ ក្រោយលេងបាន ៩សប្ដាហ៍កន្លងមកនេះ។

ក្នុងពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីក្លិបបាល់ទាត់ម៉ាឡេស៊ី Kedah Darul Aman ស្ថិតក្នុងពូល G ជាមួយក្រុម Kaya–Iloilo របស់ ហ្វីលីពីន ក្រុមកម្ពុជាវិសាខា និងម្ចាស់ផ្ទះ Bali United របស់ឥណ្ឌូនេស៊ី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី ២៤-៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

ads
ads