ads
AC Milan បានតែងតាំងលោក Sergio Conceicao ជាអ្នកចាត់ការថ្មី…
០២-មករា-២០២៥

ក្លិប AC Milan បានតែងតាំងលោក Sergio Conceicao ជាអ្នកចាត់ការថ្មី បន្ទាប់ពីពួកគេបានចែកផ្លូវគ្នាជាមួយនឹងលោក Paulo Fonseca។ បុរសសញ្ជាតិព័រទុយហ្គាល់វ័យ ៥០ ឆ្នាំរូបនេះនឹងរ៉ាប់រងការងារជាអ្នកចាត់ការថ្មីរបស់ក្លិប AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

Milan បានបញ្ចប់តួនាទីរបស់លោក Paulo Fonseca កាលពីថ្ងៃច័ន្ទ បន្ទាប់ពីលោកដឹកនាំក្រុមយក្សអ៊ីតាលីខាងលើនេះត្រឹមរយៈពេល ៦ ខែប៉ុណ្ណោះ។ ការបញ្ចប់តួនាទីលោក គឺដោយសារទម្រង់លេងមិនល្អប៉ុន្មានប្រកួតចុងក្រោយ បានធ្វើឱ្យក្រុមធ្លាក់ចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Serie A។ Milan ដែលប្រកួតស្មើគ្នា ១-១ ជាមួយនឹង AS Roma ក្នុងដីខ្លួនឯង កាលពីថ្ងៃអាទិត្យ។ ហើយ ៧ ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគឈ្នះបានតែ ២ ប្រកួតប៉ុណ្ណោះ៕

ប្រភព៖ Reuters

ads