លោក Marco van Basten ដែលជាអតីតកីឡាករជម្រើសជាតិហូល្លង់ គិតថា Manchester United គួរតែចំណាយប្រាក់ដើម្បីទិញយកកីឡាករ Hakim Ziyech។
Ziyech ដែលបច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចូលរួមជាមួយ Chelsea នៅក្នុងឆ្នាំ២០២០ ពី Ajax ដែលពេលនោះគេលេងក្រោមការដឹកនាំរបស់លោក Erik ten Hag ខណៈ លោកនឹងមកដឹកនាំក្រុមបិសាចក្រហមក្រោយបញ្ចប់រដូវកាលនេះ។
លោក Van Basten បាននិយាយថា៖«អ្វីដែលបានចូលមកកាន់ការគិតរបស់ខ្ញុំនៅពេលនេះ គឺ Ziyech ដែលបច្ចុប្បន្នកំពុងលេងនៅអង់គ្លេសស្រាប់ អាចនឹងក្លាយទៅជាកីឡាករដ៏ល្អនៅ Man Utd ក្រោមការដឹកនាំរបស់លោក Ten Hag»៕