សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ «តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៤~២០២៥ ។
ដោយមានការធ្វើបទបង្ហាញដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី។
កម្មវិធីនេះមានការចូលរួមពីអគ្គលេខាធិការរង មន្ត្រីសហព័ន្ធ អ្នកឧបត្ថម្ភគាំទ្រ លោក Frank Josef Brune តំណាងម្ចាស់ក្រុមហ៊ុនស្រាបៀ Ganzberg Beer និងការចូលពីប្រតិភូដឹកនាំកីឡាករ និងកីឡាករមកពីសមាគម-ក្លិបកីឡាបាល់ទះទាំងអស់ដែលចូលរួម។
ក្លិបទាំង៨ដែលចូលរួមប្រកួទប្រជែងមាន៖
-សមាគមកីឡាបាល់ទះវិសាខា
-សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ
-ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស
-ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣
-ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ
-ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់
-ក្លិបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និង
-អ្នកសារព័ត៌មាននានា។
ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពី១០ ខែមករា ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ (ប្រកួតថ្ងៃសុក្រ សៅរ៍ អាទិត្យ) នៃសប្ដាហ៍នីមួយៗ។