ប្រធានក្រុមជម្រើសជាតិទីម័រខាងកើត កីឡាករ João Pedro បាននិយាយថា គាត់បើកចំហចំពោះសំណើពីក្លិបណាមួយដើម្បីត្រឡប់ទៅលេងក្នុងលីគម៉ាឡេស៊ីវិញនៅពេលអនាគត។
Pedro បានបង្ហាញគុណផលលេងល្អ និងផ្តល់ភាពលំបាកដល់ការការពាររបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និងកម្ពុជា ខណៈដែលគាត់ជាតួសំខាន់ក្នុងការស៊ុតបាល់បញ្ចូលទីបាន២គ្រាប់និងប្្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់ក្នុង៣ប្រកួតនៅ AFF ASEAN Championship 2024។
យោងតាមអ្នកកាសែត Astro Arena លោក Fadhirul Shuhaimi កីឡាករវ័យ 26 ឆ្នាំរូបនេះមិនបានបិទឱកាសខ្លួនឯងទេ ប្រសិនបើក្លិបនៅលីគម៉ាឡេស៊ីណាមួយចង់ចុះកុងត្រាយកគាត់។
🗣️ ‘I’m willing to come back to Malaysian League…’ – Joao Pedro, Kapten Timor Leste
Laporan penuh di Nadi Arena 7.30 malam ini.@ASTROARENA pic.twitter.com/8JiWywPn4p
— Fadhirul Shuhaimi (@FadhirulS) December 12, 2024
គាត់បាននិយាយថា៖ «ខ្ញុំសុខចិត្តត្រលប់មកវិញ បើមានក្លិបណាចង់បាន»។
ចុះកុងត្រាលេងឱ្យអង្គរថាយហ្គឺនៅ រដូវកាល២០២៤/២៥ កីឡាករទីម័រខាងកើតរូបនេះជាតួអង្គសំខាន់មួយក្នុងតំបន់ប្រយុទ្ធដែលជួយឱ្យក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបឈរក្នុង Top 4 លីគកំពូលកម្ពុជា។ រូបគេលេងបាន១២ប្រកួតរកបាន៣គ្រាប់។