“ក្រុមទាំងអស់នៅក្នុងក្រុមរបស់យើងសុទ្ធតែខ្លាំង រួមទាំងកម្ពុជាផងដែរ ដែលបានបន្ថែមកីឡាករចូលសញ្ជាតិមួយចំនួនទៅក្នុងក្រុមរបស់ពួកគេ»។ នេះជាសម្ដីរបស់គ្រូបង្វឹកជម្រើសជាតិសិង្ហបុរីលោក Tsutomu Ogura និយាយក្នុងសន្និសីទកាសែតមុនការប្រកួតយប់នេះ។
លោកបានបន្តថា៖ «ខ្ញុំបានមើលការប្រកួតមួយចំនួនរបស់ពួកគេ ហើយដឹងថាវានឹងក្លាយជាការប្រកួតដំបូងដ៏ស្វិតស្វាញ ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះរាល់ការប្រកួត ជាពិសេសប្រសិនបើវានៅក្នុងផ្ទះរបស់ពួកយើង»។
“ពួកយើងបានរៀបចំសម្រាប់ការប្រកួតនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមក ហើយខ្ញុំចង់ឱ្យកីឡាកររបស់ខ្ញុំបង្ហាញសមត្ថភាពរបស់ពួកគេនៅលើទីលាននៅថ្ងៃស្អែក។ វាជារឿងសំខាន់សម្រាប់ពួកយើងក្នុងការលេងស្ទីលបាល់ទាត់ដែលជាប់លាប់ពេញមួយការប្រកួតដោយមិនគិតពីគូប្រកួតខ្លាំងឬខ្សោយ”។
គ្រូបង្វឹកក្រុមបុរសជម្រើសជាតិសិង្ហបុរី លោក Tsutomu Ogura ដឹងថាការទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាកពូល A របស់ពួកគេ នឹងធ្វើឱ្យមានចំណុចសំខាន់មួយនៅក្នុងយុទ្ធនាការ ASEAN Mitsubishi Electric Cup ឆ្នាំ 2024 របស់ពួកគេ។
ក្រុមរបស់លោកត្រូវជួបប្រកួតជាមួយក្រុមកម្ពុជា នៅពហុកីឡដ្ឋានជាតិ នាថ្ងៃពុធ ទី១១ ខែធ្នូ វេលាម៉ោង ៧យប់ ។ ក្រុមតោកំណាចនឹងតតាំងជាមួយទីម័រខាងកើត, គូប្រជែង ម៉ាឡេស៊ី និងការពារជើងឯកថៃ។