Man United រកមិនទាន់ឃើញជ័យជម្នះនោះទេក្នុងការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ដោយ Ipswich Town កាលពីយប់ថ្ងៃអាទិត្យ (24 ខែវិច្ឆិកា) ។
បើទោះបីជា Marcus Rashford រកបានគ្រាប់បាល់បើកឆាកនៅនាទីទី 2 ក៏ដោយ ក៏ក្រុមបិសាចក្រហមមិនអាចរកគ្រាប់បាល់បានបន្ថែមបន្ទាប់ពីនោះ ហើយត្រូវបានក្រុមម្ចាស់ផ្ទះធ្វើឱ្យខកចិត្ត។
ទិដ្ឋភាពគួរឱ្យព្រួយបារម្ភនៃការសម្តែងរបស់កីឡាករក្នុងក្រុម Man United គឺពួកគេសរុបរត់បានត្រឹមតែ 102 គីឡូម៉ែត្រប៉ុណ្ណោះសម្រាប់ការប្រកួតទាំងមូល។ នេះជាចំណុចខ្សោយក្នុងការប្រកួត។ បន្ថែមពីនេះទៀត ក្រុម Man Utd មិនសូវដាក់សម្ពាធខ្លាំងលើគូប្រកួតនោះទេ ដែលនេះជាមូលហេតុក្រុមម្ចាស់ផ្ទះ Ipswich ដាក់សម្ពាធនៅតង់ទី២។
នោះគឺជាចម្ងាយទាបបំផុតទីពីររបស់ក្រុមបិសាចក្រហមក្នុងការប្រកួតប្រកួតប្រជែងតែមួយរហូតមកដល់ពេលនេះក្នុងរដូវកាល 2024/25។
វាច្បាស់ណាស់ថាកីឡាករនៅតែមិនស៊ាំនឹងទម្រង់ 3-4-3 ថ្មី ហើយត្រូវការវគ្គហ្វឹកហាត់បន្ថែមទៀតដើម្បីទទួលបានភាពច្បាស់លាស់ត្រឹមត្រូវ។
លទ្ធផលស្មើ 1-1 ទល់នឹង Ipswich Town ក៏ធ្វើឲ្យ Man United ដេញតាមពីក្រោយក្រុមកំពូលតារាង Premier League ចំនួន 6 ពិន្ទុផងដែរ។