(English) លោក Ruben Amorim ដែលជាគ្រូបង្វឹករបស់ក្លិប Man United បានបើកចំហរអំពីទម្រង់លេងដែលគាត់ពេញចិត្ត មុនពេលការប្រកួតរបស់ Sporting CP ទល់នឹង Man City ។
គាត់បានប្រាប់ TNT Sport ថា៖ «ដូចដែលខ្ញុំបាននិយាយអញ្ចឹង ខ្ញុំបារម្ភកីឡាកររបស់ខ្ញុំ។ខ្ញុំចង់ឱ្យពួកគេមានអារម្មណ៍ស្រួលក្នុងការលេងបាល់ទាត់ដើម្បីឈ្នះការប្រកួត ជាជាងបង្ហាញអ្វីមួយទៅកាន់អ្នកគាំទ្រអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើកីឡាកររបស់ខ្ញុំនៅទីនេះច្រើនជាង»។
«ខ្ញុំគិតថាយើងមានទេពកោសល្យក្នុងការលេងឱ្យបានល្អ ប៉ុន្តែពួកគេត្រូវតែមានអារម្មណ៍សុខស្រួល ដូច្នេះនោះគឺជាការផ្តោតអារម្មណ៍របស់ខ្ញុំ។ ខ្ញុំយល់ថានឹងមានមនុស្សជាច្រើនវិនិច្ឆ័យក្រុមរបស់ខ្ញុំ និងវិនិច្ឆ័យការងាររបស់ខ្ញុំក្នុងការប្រកួតតែមួយប៉ុណ្ណោះ»។
«ខ្ញុំដឹងរឿងនោះ ប៉ុន្តែខ្ញុំមិនបានគិតអំពីវាទេ។ ខ្ញុំគ្រាន់តែផ្តោតទៅលើកីឡាកររបស់ខ្ញុំ និងគុណភាពក្រុម។ ពិតណាស់ ខ្ញុំចង់បានក្រុមដែលអាចគ្រប់គ្រងបាល់ដោយមិនខ្លាច ប៉ុន្តែយើងនឹងឃើញនៅថ្ងៃស្អែក»។
Amorim ចូលចិត្តលេងជាមួយនឹងទម្រង់ 3-4-3 ហើយអ្នកគាំទ្រ Man United អាចនឹងយល់ឃើញពីទស្សនៈរបស់គាត់នៅក្នុងការប្រកួត Champions League នាពេលខាងមុខ។