ប្រធានក្រុម Burnley FC កីឡាករ Joshua Brownhill ពេលនេះស្ថិតក្នុងរ៉ាដារបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ក្នុងការចចារចូលសញ្ជាតិ និងពាក់អាវក្រុមជម្រើសជាតិម៉ាឡេស៊ីនាពេលអនាគត។
ព័ត៌មាននេះត្រូវបានរាយការណ៍ដោយអ្នកកាសែតក្នុងស្រុកម៉ាឡេស៊ីដែលបានបញ្ជាក់ផងដែរថាកីឡាករម្នាក់ទៀតមកពីប្រទេសហូឡង់គឺ Iggy Houben ជាកីឡាករមានសក្ដានុពលអាចលេងឱ្យប្រទេស ម៉ាឡេស៊ី។
We received an email reply from Josh Brownhill confirming that he has Malaysian roots through his grandmother and will consider representing Malaysia! 🥶🔥
The Burnley captain, stated that he would consider representing Malaysia with his market value of €15.00M !🥶🔥 https://t.co/WWqmUDfbsO pic.twitter.com/7QlosVsbCn
— frfuturetalents (@frfuturetalents) September 7, 2024
កីឡាករទាំងពីរត្រូវបានគេដឹង ថាមានឈាមជ័រសញ្ជាតិម៉ាឡេស៊ី ហើយត្រូវការឯកសារពិតប្រាកដដើម្បីបញ្ជាក់មុននឹងមានសិទ្ធិពាក់អាវជម្រើសជាតិមួយនេះផងដែរ។ ទំព័រកីឡា frfuturetalents បានបង្ហាញថា ពួកគេបានទទួលអ៊ីមែលផ្លូវការពីកីឡាករ Josh Brownhill ដែលបានសារភាពថាមានឈាមម៉ាឡេស៊ីពីជីដូនរបស់គាត់។
«ខ្ញុំអាចបញ្ជាក់ថាខ្ញុំមានដើមកំណើតម៉ាឡេស៊ីតាមរយៈជីដូនរបស់ខ្ញុំ ជាអ្វីដែលខ្ញុំមានមោទនភាពខ្លាំងណាស់។ ទោះបីជាខ្ញុំបានផ្តោតលើអាជីពក្លិបរបស់ខ្ញុំរហូតមកដល់ពេលនេះក៏ដោយ ការលេងតំណាងប្រទេសម៉ាឡេស៊ីក្នុងកម្រិតអន្តរជាតិគឺជាអ្វីដែលខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណា»។
គាត់បានពន្យល់ប្រាប់ Frfuturetalents ថា៖ «ខ្ញុំពេញចិត្តចំពោះការចាប់អារម្មណ៍ និងការគាំទ្រពីសហគមន៍បាល់ទាត់ម៉ាឡេស៊ី ខ្ញុំពិតជានឹងពិចារណាដោយប្រុងប្រយ័ត្ននូវឱកាសណាមួយនាពេលអនាគត» ។
Kapten Burnley FC Josh Browhill dan pemain muda PSV Eindhoven Iggy Houben yang merupakan pemain berdarah campuran, difahamkan berada dalam radar FAM untuk mewakili Harimau Malaya dan akan kekal beraksi di Eropah!🔜🇲🇾@ASTROARENA pic.twitter.com/Mf9dNa3S4I
— Zulhelmi Zainal Azam (@zulhelmizainal1) September 7, 2024
ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Hamidin Mohd Amin ធ្លាប់បានសារភាពថា មធ្យោបាយមួយដើម្បីកែលម្អទម្រង់លេងរបស់ក្រុមជម្រើសជាតិគឺការនាំយកកីឡាករកូនកាត់មកបន្ថែមទៀត។
បច្ចុប្បន្ននេះ កីឡាករកូនកាត់ម៉ាឡេស៊ីមួយចំនួនដែលលេងជាមួយជម្រើសជាតិមានដូចជា Corbin Ong, Daniel Ting, Darren Lok ហើយពួកគេម្នាក់ៗបានឈានដល់អាយុជាង 30 ឆ្នាំ ហើយមិនអាចលេងបានរយៈពេល 10 ឆ្នាំទៀតទៀត។ ដូច្នេះ កីឡាករចម្រុះថ្មីខ្លះដែលនៅបរទេសត្រូវជ្រើសរើសជាបន្ទាន់ ដើម្បីជំនួសកីឡាករទាំងនេះ ។