ads
ads
ប្រធានក្រុម Burnley FC, កីឡាករ Joshua Brownhill ជាគោលដៅរបស់សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ីនាំចូលក្នុងជម្រើសជាតិ
០៨-កញ្ញា-២០២៤

ប្រធានក្រុម Burnley FC កីឡាករ Joshua Brownhill ពេលនេះស្ថិតក្នុងរ៉ាដារបស់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ក្នុងការចចារចូលសញ្ជាតិ និងពាក់អាវក្រុមជម្រើសជាតិ​ម៉ាឡេស៊ីនា​ពេល​អនាគត។

ព័ត៌មាននេះត្រូវបានរាយការណ៍ដោយអ្នកកាសែតក្នុងស្រុកម៉ាឡេស៊ីដែលបានបញ្ជាក់ផងដែរថាកីឡាករម្នាក់ទៀតមកពីប្រទេសហូឡង់គឺ Iggy Houben ជាកីឡាករមានសក្ដានុពលអាចលេងឱ្យប្រទេស ម៉ាឡេស៊ី។

កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង ​ថា​មាន​ឈាមជ័រ​សញ្ជាតិ​ម៉ាឡេស៊ី ហើយ​ត្រូវ​ការ​ឯកសារ​ពិត​ប្រាកដ​ដើម្បី​បញ្ជាក់​មុន​នឹង​មាន​សិទ្ធិ​ពាក់​អាវ​ជម្រើស​ជាតិមួយនេះផងដែរ។ ទំព័រកីឡា frfuturetalents បានបង្ហាញថា ពួកគេបានទទួលអ៊ីមែលផ្លូវការពីកីឡាករ Josh Brownhill ដែលបានសារភាពថាមានឈាមម៉ាឡេស៊ីពីជីដូនរបស់គាត់។

«ខ្ញុំ​អាច​បញ្ជាក់​ថា​ខ្ញុំ​មាន​ដើម​កំណើត​ម៉ាឡេស៊ី​តាម​រយៈ​ជីដូន​របស់​ខ្ញុំ ជា​អ្វី​ដែល​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ណាស់។ ទោះបីជាខ្ញុំបានផ្តោតលើអាជីពក្លិបរបស់ខ្ញុំរហូតមកដល់ពេលនេះក៏ដោយ ការលេងតំណាងប្រទេសម៉ាឡេស៊ីក្នុងកម្រិតអន្តរជាតិគឺជាអ្វីដែលខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណា»។

គាត់បានពន្យល់ប្រាប់ Frfuturetalents ថា៖ «ខ្ញុំពេញចិត្តចំពោះការចាប់អារម្មណ៍ និងការគាំទ្រពីសហគមន៍បាល់ទាត់ម៉ាឡេស៊ី ខ្ញុំពិតជានឹងពិចារណាដោយប្រុងប្រយ័ត្ននូវឱកាសណាមួយនាពេលអនាគត» ។

ប្រធាន​សមាគម​បាល់ទាត់​ម៉ាឡេស៊ី (FAM) លោក Datuk Hamidin Mohd Amin ធ្លាប់បានសារភាពថា មធ្យោបាយមួយដើម្បីកែលម្អទម្រង់លេងរបស់ក្រុមជម្រើសជាតិគឺការនាំយកកីឡាករកូនកាត់​មកបន្ថែមទៀត។

បច្ចុប្បន្ននេះ កីឡាករកូន​កាត់ម៉ាឡេស៊ីមួយចំនួនដែលលេងជាមួយជម្រើសជាតិមានដូចជា Corbin Ong, Daniel Ting, Darren Lok ហើយ​ពួកគេ​ម្នាក់ៗបានឈានដល់អាយុជាង 30 ឆ្នាំ ហើយមិនអាចលេងបានរយៈពេល 10 ឆ្នាំទៀតទៀត។ ដូច្នេះ កីឡាករ​ចម្រុះ​ថ្មី​ខ្លះ​ដែល​នៅ​បរទេស​ត្រូវ​ជ្រើសរើស​ជា​បន្ទាន់​ ដើម្បី​ជំនួស​កីឡាករ​ទាំងនេះ ។

ads
ads