ads
ads
កងបង្រ្កាបគ្រឿងញៀនពិសេសថៃ ​រឹបអូសគ្រឿងញៀនជាងមួយលាន​គ្រាប់ បិទស្លាកសញ្ញាក្រុមបិសាចក្រហម Man Utd
០៦-កញ្ញា-២០២៤

កម្លាំងអាវុធហត្ថក្រុងផាមឿង បង្ក្រាបក្រុមរត់ពន្ធគ្រឿងញៀនយ៉ាងសាហាវ រឹបអូសកាបូបស្ពាយ៥ ខាងក្នុងរកឃើញថ្នាំញៀនមេតំហ្វេតាមីន ១លានគ្រាប់ មានស្លាកសញ្ញាឡូហ្គោក្លិបបិសាចក្រហម Manchester United។

នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2024 កម្លាំងអាវុធហត្ថក្រុងផាមឿងដោយសហការជាមួយប៉ូលិសក្នុងតំបន់ កំពុងបំពេញបេសកកម្មល្បាតនៅតំបន់ Ban Pha Taek ស្រុក Wiang Pang Kham និងស្រុក Mae Sai ខេត្ត Chiang Rai បានរកឃើញក្រុមមនុស្សគួរឱ្យសង្ស័យ។ ​ហេតុ​នេះ​សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ដើម្បី​សុំ​ធ្វើការ​ស្រាវជ្រាវ ។

ក្រោយ​មក​ក៏​មាន​ការ​ប៉ះ​ទង្គិចគ្នាដោយ​អាវុធមួយប្រាវ​ជាមួយ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ​បណ្តាល​ឱ្យ​មន្ត្រី​មានរបួសតែមិន​មាន​គ្រោះថ្នាក់ដល់ជីវិតទេ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់មកកម្លាំងជំនាញបានចុះត្រួតពិនិត្យ និងឆែកឆេរក្នុងមូលដ្ឋាន បានរកឃើញកាបូបស្ពាយកែឆ្នៃចំនួន ០៥ កញ្ចប់មានថ្នាំមេតំហ្វេតាមីនចំនួន ២០០,០០០ គ្រាប់ក្នុងមួយថង់ សរុបចំនួន ១,០០០,០០០ គ្រាប់។ ពួកគេ​បាន​រឹបអូស​ថ្នាំ​ញៀន​នោះ ហើយ​បាន​រក​ឃើញ​ថា​កញ្ចប់​ថ្នាំ​មេតំហ្វេតាមីន​ត្រូវ​បាន​បោះត្រា​ដោយ​ឡូហ្គោ​របស់​ក្លិប​បាល់ទាត់​ដ៏​ល្បី​របស់​អង់គ្លេស​គឺ Manchester United។

 

ads
ads