Nemanja Matic បានសម្តែងការខកចិត្តរបស់គាត់ ចំពោះក្លិប Manchester United លក់ Scott McTominay ក្នុងកុងត្រាអចិន្ត្រៃយ៍ទៅ Napoli ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។
McTominay បានបញ្ចប់ទំនាក់ទំនងរយៈពេល 22 ឆ្នាំរបស់គាត់ជាមួយក្លិបនៅថ្ងៃទី 30 ខែសីហា ដោយបានឡើងពីកីឡាករយុវជនថ្នាល Academy ទៅក្រុមឈុតធំ។
Matic ធ្លាប់បានលេងជាមួយ McTominay ក្នុងក្រុមឈុតធំកាលពីឆ្នាំ 2017 ហើយអ្នកទាំងពីរបានលេងជាមួយគ្នាជាច្រើនដង មុនពេលដែលកីឡាករសញ្ជាតិស៊ែប៊ីរូបនេះចាកចេញនៅចុងរដូវកាល 2021/22។
My opinion is that #manutd made a mistake by selling Scott McTominay , today it is difficult to replace a player like him.Conte is smart man 👍
— Nemanja Matic (@NemanjaMatic) August 31, 2024
ប្រតិកម្មទៅនឹងព័ត៌មាននៃការចាកចេញរបស់ McTominay អតីតខ្សែបម្រើរបស់ Man United បានសរសេរនៅលើ X ថា៖ «គំនិតរបស់ខ្ញុំគឺថា Man United បានប្រព្រឹត្តកំហុសដោយលក់ Scott McTominay» ។
«សព្វថ្ងៃនេះ វាពិតពិបាកណាស់ក្នុងការរកអ្នកជំនួសកីឡាករដូចគាត់។ លោក [Antonio] Conte គឺជាមនុស្សឆ្លាតវៃណាស់»។