ads
ads
Nemanja Matic៖ ‘Man United មានកំហុសដែលលក់ Scott McTominay’
០១-កញ្ញា-២០២៤

Nemanja Matic បានសម្តែងការខកចិត្តរបស់គាត់ ចំពោះក្លិប Manchester United លក់ Scott McTominay ក្នុង​កុងត្រាអចិន្ត្រៃយ៍ទៅ Napoli ក្នុង​ថ្ងៃចុងក្រោយ​នៃទីផ្សារដោះដូរកីឡាករ។

McTominay បានបញ្ចប់ទំនាក់ទំនងរយៈពេល 22 ឆ្នាំរបស់គាត់ជាមួយក្លិបនៅថ្ងៃទី 30 ខែសីហា ដោយបានឡើងពីកីឡាករយុវជនថ្នាល Academy ទៅក្រុមឈុតធំ។

Matic ធ្លាប់​បាន​លេង​ជាមួយ McTominay ក្នុងក្រុមឈុតធំកាលពីឆ្នាំ 2017 ហើយអ្នកទាំងពីរបានលេងជាមួយគ្នាជាច្រើនដង មុនពេលដែលកីឡាករសញ្ជាតិស៊ែប៊ីរូបនេះចាកចេញនៅចុងរដូវកាល 2021/22។

ប្រតិកម្មទៅនឹងព័ត៌មាននៃការចាកចេញរបស់ McTominay អតីតខ្សែបម្រើរបស់ Man United បានសរសេរនៅលើ X ថា៖ «គំនិតរបស់ខ្ញុំគឺថា Man United បានប្រព្រឹត្តកំហុសដោយលក់ Scott McTominay» ។

«សព្វថ្ងៃនេះ វាពិតពិបាកណាស់ក្នុងការរក​អ្នកជំនួសកីឡាករដូចគាត់។ លោក [Antonio] Conte គឺជាមនុស្សឆ្លាតវៃណាស់»។

ads
ads