ads
ads
Kroos មានគម្រោង​ធ្វើរឿង​នេះ​ក្រោយ​ចូលនិវត្តន៍ពីបាល់ទាត់
២១-ឧសភា-២០២៤

មានការ​រំជើបរំជួល​ខ្លាំង​បន្ទាប់​ពី Toni Kroos បាន​ប្រកាស​ថា​គាត់​នឹង​ចាក​ចេញ​ពីអាជីព​បាល់ទាត់​ក្រោយ​លេង​នៅ Real Madrid អស់រយ់ពេល១០ កន្លងឆ្នាំ​មក។

ប្រធានក្លិបលោក Florentino Perez ឥឡូវនេះបានបង្ហាញមតិទាក់ទងទៅនឹងការ​ចូលនិវត្តន៍​របស់ខ្សែបម្រើអាល្លឺម៉ង់រូបនេះផងដែរ។

លោក Florentino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« Toni Kroos គឺជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid ហើយក្លិបនេះគឺជាផ្ទះរបស់គាត់ជានិច្ច»។

ពេល​ចូលនិវត្តន៍ពីបាល់ទាត់ Kroos អាច​នឹង​ប្រឡូកក្នុងបីភពគ្រូបង្វឹក។ ទីមួយ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់នឹងត្រូវរៀនវគ្គគ្រូបង្វឹក​ដើម្បីទទួលបាន អាជ្ញាប័ណ្ណគ្រូបង្វឹករបស់គាត់។

Real Madrid មាន​ខ្សែ​បម្រើមកជំនួស Kroos ជាស្រេច​បាត់​ទៅហើយ។ កីឡាករដូចជា Eduardo Camavinga, Aurelien Tchouameni និង Fede Valverde សុទ្ធតែជាជម្រើសល្អ ហើយច្បាស់ណាស់ ពួកគេ​នឹងរ៉ាប់រងតំណែងបម្រើកណ្ដាល​នេះ​បាន​យ៉ាង​ល្អ៕

ads
ads