ក្រុម Manchester City បានឈ្នះពានរង្វាន់ Premier League ជាលើកទីបួនជាប់ៗគ្នា ដោយបញ្ចប់ពីលើក្រុម Arsenal ត្រឹមពីរពិន្ទុ។
ស្របពេលការចោទប្រកាន់ការចំណាយលុយមិនស្មើភាពគ្នាដល់ទៅ១១៥ករណីមិនទាន់សម្រេច និងការចំណាយរាប់លានផោនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Pep Guardiola ពិតជាបានឆ្លាក់ឈ្មោះរបស់គាត់ជាគ្រូបង្វឹកបាល់ទាត់ល្អបំផុតម្នាក់ក្នុងប្រទេសអង់គ្លេស។
ទោះជាយ៉ាងណាក៏ដោយ ស្ថិតិគួរឱ្យចាប់អារម្មណ៍មួយបង្ហាញពីមូលហេតុដែលជោគជ័យរបស់គាត់មិនអាចមកធៀបអ្វីដែលលោក Sir Alex Ferguson ធ្លាប់សម្រេចបានជាមួយ Manchester United ។
អ្នកចង់ក្រងស្ថិតិ Statman Dave បានបង្ហោះស្ថិតិក្នុងគណនី X ដោយគាត់បានកត់សម្គាល់ថា លោក Sir Alex បានចំណាយសរុប 153 លានផោនលើការផ្ទេរដើម្បីឈ្នះ Premier League បីដងជាប់គ្នា។
To win the Premier League three times in a row, Sir Alex Ferguson spent just £153 Million.
Just £471 Million less than Pep Guardiola has spent to win the Premier League four times with Man City (£624m).
Ferguson >>> Fraudiola. 🫡🫡🫡 pic.twitter.com/YFH5owGFob
— Statman Dave (@StatmanDave) May 19, 2024
ដោយឡែក! លោក Guardiola បានចំណាយលុយដល់ទៅ ៦២៤លានផោន ដើម្បីឈ្នះពាន Premier League ដល់ទៅ ៤ដង គឺច្រើនជាងលោក Sie Alex ដល់ទៅ ៤៧១លានផោន។
លោក Guardiola បានទទួលការគាំទ្រដ៏គួរឱ្យច្រណែនពីក្រុមលុយប្រេងរបស់ Man City ។ នេះមានន័យថា វាគ្មានភាពប្រណីតផ្នែកហិរញ្ញវត្ថុ គឺជាអ្វីដែលធ្វើឲ្យ Fergie ល្អជាងដាច់ ។