កីឡាករ Dinh Thanh Trung ដែលជាម្ចាស់ពានរង្វាន់បាល់មាសវៀតណាមឆ្នាំ 2017 និងកីឡាករ 4 នាក់ទៀតដែលលេងនៅក្លិបក្នុងក្របខ័ណ្ឌ V. League ដូចជា៖ Hong Linh Ha Tinh (របស់ក្លិប Hong Linh Ha Tinh FC) ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀននៅឯសណ្ឋាគារមួយក្នុងទីក្រុង Ha Tinh ។
Trung រួមទាំងខ្សែបម្រើ Nguyen Trung Hoc អ្នកចាំទី Duong Quang Tuan ខ្សែបម្រើ Nguyen Ngoc Thang និងខ្សែការពារ Nguyen Van Truong ត្រូវបានប៉ូលីស Ha Tinh ឃាត់ខ្លួនកាលពីថ្ងៃពុធ។
កាលពីប្រាំថ្ងៃមុន អាជ្ញាធរបានត្រួតពិនិត្យសណ្ឋាគារមួយក្នុងទីក្រុង Ha Tinh ហើយបានរកឃើញមនុស្សមួយក្រុមចំនួន 10 នាក់ រួមទាំងកីឡាករបាល់ទាត់បានប្រើប្រាស់សារធាតុហាមឃាត់ផងដែរ។ អ្នកទាំងអស់ត្រូវបានឃុំខ្លួនប្រឈមនឹងការចោទប្រកាន់ពីបទរៀបចំការប្រើប្រាស់គ្រឿងញៀន។
ប្រភពមួយបាននិយាយថា៖ «ករណីនេះត្រូវបានអាជ្ញាធរតាមដានជាយូរមកហើយ ខណៈ VnExpress បានទាក់ទងទៅកីឡាករមួយចំនួន ប៉ុន្តែមិនមានការឆ្លើយតបទេ។
នៅថ្ងៃពុធ Hong Linh Ha Tinh FC នឹងប្រកួតជុំទី 17 នៃ V-League 2023-2024 ទល់នឹង Binh Dinh FC។ កីឡាករទាំងបួនដែលត្រូវបានឃុំខ្លួននោះមិនមានក្នុងបញ្ជីចុះឈ្មោះសម្រាប់ការប្រកួតនោះទេ។ Trung ដែលជាខ្សែបម្រើវ័យ 36 ឆ្នាំក៏បានឈ្នះពាន V. League ដូចគ្នាជាមួយនឹងក្លិប Quang Nam FC។ Nguyen Ngoc Thang គឺជាខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យរបស់ U23 វៀតណាម ដែលទើបតែបានលេង U23 Asian Cup នៅប្រទេសកាតា។ Nguyen Trung Hoc ជាខ្សែបម្រើសំខាន់របស់ ក្លិប Hong Linh Ha Tinh FC ជាច្រើនឆ្នាំ ហើយធ្លាប់បានធ្វើជាប្រធានក្រុមជាច្រើនដងផងដែរ។
Hong Linh Ha Tinh FC បច្ចុប្បន្នកំពុងឈរនៅលេខ 8 ក្នុង V. League បន្ទាប់ពីជុំទី 16 ដែលមាន 20 ពិន្ទុ។