នៅពេលសួរអំពីចំណាប់អារម្មណ៍របស់ Manchester United លើ Frenkie de Jong កំឡុងរដូវក្តៅឆ្នាំ 2022 គ្រូបង្វឹកលោក Erik Ten Hag បាននិយាយថា៖«បាទ យើងមានគម្រោងយក De Jong និង Casemiro មកលេង និងបំពេញគ្នាទៅវិញទៅមក» ។
អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានបន្ថែមថា ៖«ប៉ុន្តែនៅក្នុងទសវត្សរ៍ចុងក្រោយ និងក្នុងរយៈពេលនេះ យើងមិនអាចតែងតែទទួលបានកីឡាករដែលយើងចង់បាននោះទេ។ អ្នកត្រូវតែទទួលស្គាល់» ។
Barcelona បើកចិត្តលក់ De Jong នៅរដូវក្តៅនោះ ដោយ Man United ដាក់សំណើប្រហែល 100 លានអឺរ៉ូលើតម្លៃខ្លួនខ្សែបម្រើរូបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ De Jong បានជំទាស់យ៉ាងម៉ឺងម៉ាត់រាល់ការប៉ុនប៉ងរបស់ក្លិបដែលចង់បញ្ជូនគាត់ចេញ ហើយបដិសេធមិនចូលមកជិតតុចរចា ផ្ទេរមក Man Utd ។
Barca គ្មានជម្រើសអ្វីក្រៅពីបន្តវត្តមានជាមួយខ្សែបម្រើដែលមានប្រាក់ខែខ្ពស់របស់ពួកគេទេ ស្របពេល De Jong បានបន្តធ្វើបានយ៉ាងល្អកាលពីរដូវកាលមុន ដោយជួយ Barca ឈ្នះ La Liga និង Super Cup របស់អេស្ប៉ាញ។