Manchester United បើកចំហចំពោះលទ្ធភាពនៃការលក់ Marcus Rashford នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ talkSPORT កីឡាករវ័យ 26 ឆ្នាំទំនងជាមិនចាកចេញពី Old Trafford នៅមុនរដូវកាល 2024/25 នោះទេ។
នេះក៏ដោយសារតែហេតុផលពីរយ៉ាង។ ទីមួយគឺកង្វះចំណាប់អារម្មណ៍៖ ក្លិបផ្សេងទៀតកំពុង ‘ពិបាក’ ដាក់សំណើចុះកុងត្រាខ្សែប្រយុទ្ធរូបនេះណាស់។ គិតមកដល់ពេលនេះ មិនមានក្លិបណាមួយល្បីថាចង់បានគាត់នោះទេ ស្របពេលដែលគុណផលលេងរបស់គាត់ម្ដងលិចម្ដងអណ្ដែត ពិបាកស្មានខ្លាំងណាស់។ PSG ធ្លាប់មានព័ត៌មានចចាមអារ៉ាមចង់បានគាត់កាលពីរដូវកាលមុន ដើម្បីយកទៅជំនួស Mbappe ដែលនឹងចាកចេញទៅ Real Madrid ។
ទីពីរគឺទាក់ទងនឹងប្រាក់ខែដ៏ច្រើនរបស់គាត់។ Rashford ទទួលបាន ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍នៅ Man Utd ដែលនេះធ្វើឱ្យក្លិបផ្សេងៗទៀតមិនអាចទ្រាំទ្រជាមួយការចំណាយថ្លៃពលកម្មរបស់គាត់បាននោះទេ។ តម្លៃដ៏ថ្លៃបែបនេះ វាច្រើនលើសលប់ទៅនឹងគុណផលលេងរបស់គាត់បានផ្ដល់ឱ្យ Man Utd ក្នុងរដូវកាលនេះ។ ច្បាស់ណាស់! កីឡាកររូបនេះ មិនចាកចេញទៅកាន់ក្លិបណាដែលផ្ដល់ប្រាក់ឈ្នួលតិចជា Man Utd នោះទេ។