លោក Erik ten Hag កំពុងប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងមួយដើម្បីបន្តដឹកនាំនៅ Manchester United នេះបើយោងតាមកាសែត Times ។
អ្នកសម្របសម្រួល និងភ្នាក់ងាររបស់អ្នកចាត់ការ គ្រូបង្វឹកជាច្រើនបាន ចាប់ផ្តើមផ្ដល់ដំណឹងដល់អតិថិជនរបស់ពួកគេ រួចហើយសម្រាប់តំណែងអ្នកចាត់ការនៅ Old Trafford ។
អាចនិយាយបានថាវាជាការផ្លាស់ប្ដូរមួយរបស់លោក Sir Jim Ratcliffe ក្នុងការរកអ្នកជំនួសតំណែងគ្រូបង្វឹកសញ្ជាតិហូឡង់ ដក្រោយទទួលបានចំណែកមួយកាន់កាប់ក្លិប Man Utd ។
អនាគតរបស់ Ten Hag នឹងត្រូវបានវាយតម្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលក្រុម Man United បច្ចុប្បន្នកំពុងពិបាកក្នុងការប្្ចប់ក្រុមកំពូលតារាងទាំងបួន។