យោងតាមប្រភពពីគេហទំព័រ Tribuna.com ចេញផ្សាយកាលពីថ្ងៃអង្គារទី៥ មីនា ២០២៤ បានឱ្យដឹងថាក្លិប Bayern បានចាប់ផ្តើមចរចាជាមួយលោក Xabi Alonso ដែលកំពុងដឹកនាំក្លិប Leverkusen ដើម្បីមកស្នងតំណែងលោក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ។
ការពិភាក្សាដំបូងបានផ្តល់នូវសញ្ញាវិជ្ជមានសម្រាប់ម្ចាស់ជើងឯកអាល្លឺម៉ង់ Bundesliga និងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។
ប្រភពដដែលបានបានបន្ថែមថា Bayern នឹងត្រូវចំណាយចន្លោះពី ១៩ ទៅ ២៥លានដុល្លារសម្រាប់សំណងទៅឱ្យLeverksusen ខណៈគ្រូបង្វឹកវ័យ៤២ឆ្នាំនៅសល់កុងត្រាជាមួយ Leverkusen រហូតដល់២០២៦។
ព័ត៌មាននេះត្រូវបានគេចាត់ទុកថាជាព្យុះកំណាចមួយសម្រាប់ Liverpool ខណៈដែល Alonso ត្រូវបានគេមើលឃើញថាជាបេក្ខភាពដ៏សក្តិសមបំផុតក្នុងការចូលកាន់តំណែងពីជំនួសលោក Jurgen Klopp ដែលប្រកាសចាកចេញនៅរដូវក្តៅដែរ។
Alonso អតីតខ្សែបម្រើ Liverpool ដែលបានលេង ២១០ដងឱ្យហង្សក្រហមចន្លោះឆ្នាំ ២០០៤ ដល់ ២០០៩ស៊ុតបញ្ចូលទីបាន ១៩គ្រាប់ និងលើកពាន Champions League និង FA Cup ។