ads
ads
កុំលង់ស្នេហ៍កីឡាករ! នៅ Premier League មានតែ ២% ទេដែលមិនក្បត់ប្រពន្ធ
១០-កុម្ភៈ-២០២៤

តារាម៉ូដែលជនជាតិអ៊ីតាលីនាង Paola Saulino បានអះអាងថា កីឡាករបាល់ទាត់នៅ Premier League តែពីរភាគរយប៉ុណ្ណោះដែលស្មោះត្រង់នឹងប្រពន្ធរបស់ពួកគេ  នេះបើយោងតាមការចេញផ្សាយរបស់ Dail Mail កាលពីថ្ងៃសុក្រទី ៩កុម្ភៈ ឆ្នាំ២០២៤។

Saulino បានបន្ថែមថា៖« Walker មិនមែនជាករណីដ៏កម្រនោះទេ ហើយបានអះអាងថា កីឡាករបាល់ទាត់ Premier League ត្រឹមតែ ២% ប៉ុណ្ណោះដែលស្មោះ»។

Paola Saulino បាននិយាយថានាងត្រូវបានទាក់ទងដោយកីឡាករបាល់ទាត់ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយបាននិយាយថា នាងបានដេកជាមួយកីឡាករបីនាក់មកពីក្របខណ្ឌកំពូលរបស់អង់គ្លេសហើយនាង​ជឿថាការក្បត់គឺជាធម្មជាតិរបស់បុរស។

Walker តារាឆ្នើមរបស់ក្រុម Manchester City បានធ្វើការសុំទោសជាសាធារណៈ បន្ទាប់ពីបានសារភាពថាគាត់បានធ្វើរឿងឆ្កួត ៗ និងការសម្រេចចិត្តដែលល្ងង់ខ្លៅ បន្ទាប់ពីទំនាក់ទំនងរបស់គាត់ជាមួយនឹង Lauryn Goodman បានលេចចេញមកកាលពីដើមឆ្នាំនេះ។

នាងបានប្រាប់ Daily Star ថា៖«នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមានទំនាក់ទំនងជាមួយបុរសមកពី Premier League ចំនួន៣នាក់ ដែលក្រោយមកខ្ញុំបានរកឃើញថាពួកគេបានភ្ជាប់ពាក្យ ឬរៀបការរួចហើយ។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង»។

នាងបានការពារសកម្មភាពរបស់ Walker បើទោះបីជាខ្សែការពារអង់គ្លេសរូបនេះកំពុងរងការរិះគន់យ៉ាងខ្លាំងបន្ទាប់​ពីការលាតត្រដាងអំពីកូនសម្ងាត់របស់គាត់ ។

នាងបាននិយាយថា៖«ជាដំបូង ខ្ញុំមិនភ្ញាក់ផ្អើលចំពោះអ្វីដែល Kyle បានធ្វើនោះទេ។ ខ្ញុំជឿដោយស្មោះថា ការក្បត់គឺជារឿងធម្មជាតិក្នុងជីវិត។ ខ្ញុំពិតជាអាណិត Walker ណាស់ ព្រោះកីឡាករបាល់ទាត់ ៩៨ % ធ្វើបែបនេះ ប្រហែលជាមិនបង្កើតជីវិតស្របគ្នានោះទេ ប៉ុន្តែវាងាយស្រួលណាស់ក្នុងការមានប្រពន្ធ និងកូនពីរ ឬបីនាក់នៅរាយប៉ាយ» ៕

 

ads
ads