កៅអីគ្រូបង្វឹករបស់លោក Mauricio Pochettino កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំង បន្ទាប់ពីដឹកនាំក្លិប Chelsea ចាញ់ Wolves ដោយលទ្ធផល 4-2 កាលពីថ្ងៃអាទិត្យ។
បរាជ័យយ៉ាងអាម៉ាស់ក្នុងទឹកដីបែបនេះធ្វើភរិយារបស់កីឡាករ Thiago Silva អំពាវនាវឱ្យម្ចាស់ក្លិបបណ្តេញបុរសសញ្ជាតិអាហ្សង់ទីនចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun កាលពីថ្ងៃចន្ទទី ៥ កុម្ភៈ ២០២៤។
ក្នុងអំឡុងប្រកួតតង់ទី ២ ភរិយារបស់ Silva Belle បានបង្ហោះលើបណ្តាញសង្គម ថា៖ «វាដល់ពេលត្រូវផ្លាស់ប្តូរហើយ។ បើអ្នករង់ចាំយូរទៀត វានឹងយឺតពេលហើយ»។
ក្រោយពីបង្ហោះបានរយៈពេលតិចជាងកន្លះម៉ោង មានអ្នកចូលមើលជិតមួយលាននាក់ ហើយមនុស្សជាច្រើនយល់ស្របនឹងមតិមិនខ្លាចរបស់នាង។ ប្រតិកម្មថ្លែងគាំទ្រមានដូចជា “អរគុណដែលអ្នកតែងតែនិយាយចេញពីបេះដូងរបស់អ្នក។ សូមប្រាប់ពួកគេអោយផ្លាស់ប្តូរ។ ពន្យារពេលកាន់តែយូរ វាមិនអាចសម្រេចបានទេ។
ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះមិនយល់ស្របនឹងការបង្ហោះរបស់នាងទេ ដោយនិយាយថា៖ «ប្តីរបស់នាងប្រហែលជាមិនសប្បាយចិត្តនឹងការបង្ហោះនេះទេ។ មើលទៅហាក់ដូចជាគ្មានវិជ្ជាជីវៈបន្តិច។ ទោះជាយ៉ាងណាក្តីរហូតមកដល់ពេលនេះគេមិនទាន់ឃើញមានប្រតិកម្មអ្វីពីក្លិប Chelsea ដែរ។
ក្លិប Chelsea ធ្លាក់មកដល់លេខ១១ហើយបន្ទាប់ពីចាញ់ពីប្រកួតចុងក្រោយនេះ៕