ads
ads
Lewandowski អវត្តមានប្រកួតបើកឆាក Euro 2024
១២-មិថុនា-២០២៤

ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នឹងខកខានការប្រកួតបើកឆាក Euro ២០២៤ នៅពេលដែលក្រុមរបស់ក្រុមខ្លួនប៉ះជាមួយក្រុមជម្រើសជាតិហូឡង់នៅថ្ងៃអាទិត្យ ដោយសាររបួសភ្លៅ។នេះបើយោងតាមការចេញផ្សាយរបស់BBCកាលពីថ្ងៃពុធទី១២ មិថុនា២០២៤។ កីឡាករវ័យ៣៥ ឆ្នាំរូបនេះបានរងរបួសក្នុងអំឡុងពេលប្រកួតឈ្នះក្រុមជម្រើសជាតិតួកគី២-១ កាលពីថ្ងៃចន្ទ ខណៈដែលភាគីទាំងពីរបានប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់ពួកគេមុនពេលការប្រកួតយូរ៉ូចាប់ផ្តើមនៅថ្ងៃសុក្រនេះ។

Lewandowski ដែលបច្ចុប្ប្នកំពុងលេងឱ្យ Barcelona ត្រូវបានប្តូរចេញនៅនាទីទី៣៣ បន្ទាប់ពីរងរបួស ។ ប្រកួតទី២ ក្រុមជម្រើសជាតិ ប៉ូឡូញ ប៉ះជាមួយអូទ្រីសនៅថ្ងៃទី២១ខែមិថុនា មុនពេលការប្រកួតចុងក្រោយក្នុងពូល D របស់ពួកគេជាមួយបារាំងនៅថ្ងៃទី២៥ ខែមិថុនា។

សេចក្តីថ្លែងការណ៍របស់ប៉ូឡូញបាននិយាយថា Lewandowski បានទទួលរងការដាច់នៃសាច់ដុំ ដែលនឹងធ្វើអោយគាត់ខកខានការប្រកួតបើកឆាកដំបូង។ក្រៅពីកីឡាករ Lewandowski ខ្សែការពារ Pawel Dawidowicz និងខ្សែប្រយុទ្ធ Karol Swiderski ក៏រងរបួសដែរ ប៉ុន្តែអាចត្រឡប់ទៅហ្វឹកហាត់ពេញលេញវិញក្នុងរយៈពេល ៣ទៅ៤ ថ្ងៃខាងមុខនេះ៕

ads
ads