ads
ads
លោក ហុក សុចិត្តា្រ ថាកីទ្បាករធ្លាប់លេងអាជីពចាប់ពីចុងឆ្នាំ២០២១ មិនអាចលេងបានទេក្នុងពាន Soccer League លើកទី៧
០២-មិថុនា-២០២៤

លោក ហុក ចិត្ត្រា ដែលជាគណៈកម្មធិការបច្ចកទេសរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ ២០២៤ លើកទី ៧ ថាកីទ្បាករដែលធ្លាប់លេងអាជីពនៅឆ្នាំចុងឆ្នាំ ២០២១ មិនអាចលេងបានទេក្នុងពានរង្វាន់ខាងលើនេះ…។

ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាននៅឯអាគារ The Kampus  នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក ហុក ចិត្ត្រា បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន PSB News Sports ក្នុងកម្មវិធីចាប់ឆ្នោតបែងចែកពូល នៃពានរង្វាន់ Soccer League ឆ្នាំ ២០២៤ លើកទី ៧ ថា៖ «ទាក់ទងនឹងកីទ្បាករដែលធ្លាប់លេងអាជីពពីមុន រហូតដល់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលលែងលេងពីអាជីព គឺពកគេអាចលេងបាន ប៉ុន្តែប្រសិនបើនៅលេងចុងឆ្នាំ ២០២១ គឺពួកគេមិនអាចលេងបានទេ»។

May be an image of soccer, football and text

«ម្យ៉ាងទៀត ប្រសិនបើពួកគេលែងលេងអាជីពនៅឆ្នាំ ២០២០ ហើយពួកគេមិនបានចុះឈ្មោះលេងបន្តទៀតនៅក្នុងក្លិបអាជីពរៀបចំទ្បើង ដោយសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា​ FFC រួមមានពានរង្វាន់ HSC និង CPL លីគទី១ និង២ ចាប់ឆ្នាំ២០២១ មកទាន់ពេលនេះគឺមិនអាចលេងបានទេ។ ប៉ុន្តែប្រសិនបើពួកគេលែងលេងមុនឆ្នាំ ២០២១ គឺពួកគេអាចលេងបាន»។

May be an image of soccer, football and text

គួរឱ្យដឹងផងដែរថា សម្រាប់ពានរង្វាន់ខាងលើនេះមានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ ក្រុមក្នុងនោះបុរស ៤៨ ក្រុម និងនារី ៤៨ ក្រុម ដោយបែងចែក ១៦ ពូល ចែកចេញជា ១៦ ពូល និងនារី ១៣ ក្រុមបែងចែកចេញជា ៤ ពូលជាដើម៕

ads
ads