Marcus Rashford កីឡាករដែលកំពុងមានរឿងអាស្រូវនាំស្រីចូលក្លឹប និងមិនទៅចូលរួមប្រកួតជាមួយក្លឹប Man Utd ក្រោមហេតុផលថា ឈឺជាប់ចំណាត់ថ្នាក់កំពូលតារាង ជាកីឡាករដែលប្រើប្រាស់រថយន្ត Rolls-Royce Cullinan Blue Shadow ថ្លៃបំផុតនៅ Premier League។ នេះបើយោងតាមការសិក្សាថ្មីមួយដែលត្រូវបាន Daily Mail ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃអង្គារទី៣០ ខែមករា ២០២៤ ។
ខ្សែប្រយុទ្ធរបស់ Man United ត្រូវបានគេចាត់ថ្នាក់កំពូលតារាងក្នុងចំណោមតារាបាល់ទាត់ ដែលប្រើរថយន្តថ្លៃបំផុតទាំង២០ ដែលពួកគេបានទិញក្នុងឆ្នាំ២០២៣ ។
Rashford ដែលទទួលបានប្រាក់ឈ្នួលជិត៤០ម៉ឺន ក្នុងមួយសប្តាហ៍បានចំណាយប្រាក់ជាង៧៦ម៉ឺនដុល្លារកាលពីខែសីហាសម្រាប់រថយន្ត Rolls Royce ទី៣ ម៉ូដែល Cullinan Blue Shadow ថ្មី ដែលត្រូវបានប្តូរពណ៌ទៅជា Stardust Blue ដើម្បីបទបែនទៅតាមបរិយាកាសស្រទាប់ផែនដីខាងក្រៅ។វាជារថយន្តមួយក្នុងចំណោមរថយន្ត៦២គ្រឿង ដែលផលិតដោយអ្នកសាងសង់បេតិកភណ្ឌជនជាតិអង់គ្លេស ។គិតមកដល់ពេលនេះតម្លៃរថយន្តសរុបរបស់Rashford គឺជិត ៤ លានដុល្លារ។
យោងតាមក្រុមហ៊ុនទីផ្សាររថយន្ត Motoring AutoTrader ដែលបានវិភាគទិន្នន័យ បានដាក់តម្លៃជាមធ្យមនៃម៉ូដែលរថយន្តRolls Royce Cullinan ដែលបានប្រើរួចហើយក្នុងតម្លៃជាង ៤១ម៉ឺនដុល្លារ ថ្លៃជាងរថយន្តរបស់ Gabriel Martinelli មកពីក្លឹបកាំភ្លើងធំArsenal ១២ម៉ឺនដុល្លារ។ រថយន្ត Lamborghini Urus របស់ខ្សែបម្រើស្លាប Arsenal ដែលជារថយន្តកម្មសិទ្ធិរបស់អ្នកប្រមូលទិញ Rashford ផងដែរគឺមានតម្លៃជាមធ្យមជាង២៧ម៉ឺនដុល្លារ។
Jack Grealish ដែលជាមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់Rashford ក៏បើកឡានម៉ាកនេះដែរ ប៉ុន្តែម៉ូដែលរបស់គាត់មានតម្លៃជាមធ្យមជាង២៦ម៉ឺនដុល្លារ ដែលធ្វើអោយគាត់ឈរលំដាប់ទី៣ ក្នុងតារាង។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះកីឡាករបាល់ទាត់ដែលរកចំណូលបានជាង១លានដុល្លារក្នុង១សប្តាហ៍ ច្រើនជាងគេបំផុតនៅ Premier League គឺ Erling Haaland ឈរនៅចំណាត់ទី ៨ក្នុងតារាងដោយលោកជិះរថយន្តម៉ូដែលAudi RS6 Avant តម្លៃត្រឹមតែជាង១០ ម៉ឺនដុល្លារ៕