ប៉ូលីសថៃបានព្រមានអ្នកគាំទ្រ Liverpool កុំឱ្យចាញ់បោកមនុស្សក្លែងបន្លំធ្វើជាលោក Xabi Alonso គ្រូបង្វឹកក្លឹប Leverkusen ដែលកំពុងបោកប្រាស់តាមអ៊ីនធឺណិត ស្របពេលដែលសារព័ត៌មានជាច្រើនបានផ្សាយថា លោកអាចនឹងមកជំនួស Jurgen Klopp នៅ Anfield នៅរដូវក្តៅ។នេះបើយោងតាមការចេញផ្សាយរបស់AFP ។
ការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃបានប្រាប់អ្នកគាំទ្រឱ្យប្រុងប្រយ័ត្នចំពោះសារមេរោគដែលបង្ហាញនៅលើគណនី Instagram របស់ជគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលស្នើសុំការបរិច្ចាគចំនួន 300 បាតស្មើនឹង៨,៥ ដុល្លារអាមេរិកដើម្បីជួយបង់ថ្លៃសំបុត្រយន្តហោះរបស់គាត់។
សារដែលសរសេរជាភាសាថៃនៅលើ Instagram មានខ្លឹមសារថា ខ្ញុំជា Xabi Alonso ខ្ញុំនឹងទៅដឹកនាំ Liverpool នៅរដូវកាលក្រោយ ប៉ុន្តែខ្ញុំខ្វះលុយសម្រាប់ជើងហោះហើររបស់ខ្ញុំទៅ Liverpool។
ប៉ូលិសបានប្រាប់អ្នកគាំទ្រ Liverpool អោយរក្សាភាពស្ងប់ស្ងាត់។ Xabi មិនទាន់ជាអ្នកគ្រប់គ្រងក្លឹបLiverpool នៅឡើយទេ ប៉ុន្តែមានអ្នកបោកប្រាស់រួចហើយ។ ប៉ូលីសបានបន្ថែមថាសារដែលអ្នកជំនាញមើលទៅហាក់ដូចជាបានមកពីគណនី Instagram ផ្លូវការរបស់ Alonso គឺជា អ្នកបោកប្រាស់ដែលធ្វើពុតជា Xabi។
គួររំឭកថាបាល់ទាត់ Premier League មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ហើយ Liverpool ស្ថិតក្នុងចំណោមក្រុមដែលទទួលបានការគាំទ្រល្អបំផុត ដោយមានអាវក្រហម និងសម្ភារៈរបស់ក្លឹបផ្សេងៗទៀតត្រូវបានគេយកទៅតុបតែងតាំងពីមនុស្សរហូតដល់រថយន្តតាក់ស៊ី និងហាង៕