នាង Cathy Fischer អតីតភរិយារបស់កីឡាករ MATS HUMMELSក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបង្ហោះរូបអាក្រាតកាយលើ Instagram ដើម្បីបង្ហាញឲ្យខ្សែការពារដឹងថាអ្វីដែលគាត់កំពុងបាត់បង់។ Cathy Fischer ដែលកន្លងមកធ្លាប់បានបង្ហើបថានាងចូលចិត្តប្រើអារម្មណ៍រោលរាលអោបថើបបុរសឬស្ត្រីនៅពេលស្រវឹង បានបន្សល់ទុកនូវការស្រមើស្រមៃតិចតួចនៅក្នុងរូបថតចុងក្រោយរបស់នាង។
តារាម៉ូដែលរូបនេះបានបង្ហោះរូបអាក្រាតកាយលើបណ្តាញសង្គម Instagram ជាច្រើនសន្លឹកដោយយកកន្សែងពោះគោបិទបាំងលើសុដន់តែបន្តិចប៉ុណ្ណោះ។ នាងបានយកដៃទ្រសុដន់បង្អួតរាងកាយនិងសក់ព័ណ៌ទង់ដែង។
ក្នុងចំណងជើង(Caption) Cathy បាននិយាយបែបកំប្លែងថា៖ «ការយកកន្សែងចេញមិនមែនជាជម្រើសល្អទេ»។
អ្នកតាមដានគណនីនាងម្នាក់ក្នុងចំណោមជិត៦៣ម៉ឺននាក់បានមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការបង្ហោះរូបភាពនេះ។អ្នកគាំទ្រនាងម្នាក់ទៀតបានបន្ថែមថា៖ «សមនឹងអ្នកណាស់»។ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រទី៣ក៏បានបញ្ចេញមតិថា៖ “Wow ស្អាតណាស់។
គួររំឭកថា Hummels និង Cathy ដែលធ្លាប់ថតឱ្យទស្សនាវដ្តី Playboy បានរៀបការអស់រយៈពេល៧ឆ្នាំមុនពេលបែកគ្នានៅឆ្នាំ២០២២។
អ្នកទាំងពីរមានចំណងដៃកូនប្រុសម្នាក់ ។ Cathy ត្រូវបានគេប្រទះឃើញជាប្រចាំនៅកន្លែងអង្គុយទស្សនាបាល់ទាត់ ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហាល្អូកល្អិន រួមទាំងពេល Hummels ឈ្នះពាន World Cup២០១៤ ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។ ពីរឆ្នាំមុនពេលរៀបការជាមួយខ្សែការពារ Dortmund នាងថែមទាំងត្រូវបានគេដាក់ឈ្មោះនៅក្នុង German’s Wag of the Year ២០២៣ ដែលមានន័យថាស្ត្រីជាប្រពន្ធ ឬមិត្តស្រីរបស់តារាបាល់ទាត់ល្បី។
តាំងពីបែកគ្នាមក នាងបានបង្ហើបថាខ្ញុំចូលចិត្តអោបថើប អ្នកណាក៏ដោយ មិនថាប្រុស ឬស្រី ក្រោយពីផឹកស្រា។ Cathy បានប្រាប់ស្ថានីយវិទ្យុ Energy Munich ថា ខ្ញុំចូលចិត្តិប្រើអារម្មណ៍ញាប់ញ័រណាស់ពេលស្រវឹង។ វាមិនពាក់ព័ន្ធនិងការរួមភេទេ ។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំក៏ថើបមនុស្សស្រីក្នុងស្ថានភាពបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នាងបានបន្ថែមថា ការថើបនេះ ស្ទើរតែមិនទៅមុខទៀតទេ បន្ទាប់ពីត្រូវបានសួរអំពី ចំនួនមនុស្សដែលនាងធ្លាប់គេងជាមួយ។ Cathy បានឆ្លើយថាខ្ញុំអាចរាប់ពួកគេដោយដៃម្ខាង។ ខ្ញុំមិនបើកទ្វារផ្ទះរបស់ខ្ញុំឱ្យគ្រប់គ្នាចូលនោះទេ។ សម្រាប់ខ្ញុំ នេះជារឿងឯកជនភាពខ្លាំងណាស់៕