ads
ads
ម្ចាស់ភាគហ៊ុនចង់ឱ្យ Man Utd ទិញខ្សែប្រយុទ្ធដូច Harry Kane
១៧-មករា-២០២៤

យោងតាមរបាយការណ៍មួយដែលគេហទំព័រ 90MIN.COM ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃពុធទី ១៦ បានឱ្យដឹងថា ផែនការផ្ទេរកីឡាកររបស់ លោក Jim Ratcliffe ដែលជាម្ចាស់ភាគហ៊ុន ២៥ភាគរយ ចង់ឲ្យបិសាចក្រហម Manchester United  នាំយកខ្សែប្រយុទ្ធរូបណា ដែលមានកម្រិតប្រហាក់ប្រហែលនឹងកីឡាករ Harry Kane ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹបBayern។

ខ្សែប្រយុទ្ធថ្មីណាមួយ ត្រូវបានគេរំពឹងថានឹងដាក់ឲ្យលេងជាមួយកីឡាករ Rasmus Hojlund ដែលមានតម្លៃ ៩០លានដុល្លារ ហើយបានស៊ុតបញ្ចូលទីគ្រាប់ទីពីររបស់គាត់ក្នុងក្របខណ្ឌ Premier League ក្នុងលទ្ធផលស្មើ២-២ជាមួយនឹងក្រុម Tottenham ។

លោកRatcliffe បានយល់ព្រមទិញភាគហ៊ុនក្លឹប  United ២៥ភាគរយស្មើនឹងទឹកប្រាក់ជាង១ពាន់លានដុល្លារ ប៉ុន្តែនៅតែរង់ចាំការផ្តល់សច្ចាប័នពី Premier League មុនពេលចូលជាធរមាន។ លោកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្ញុំរំពឹងថាការចូលជាធរមាននឹងកើតឡើងនៅពេលណាមួយនៅក្នុងខែកុម្ភៈ

ក្នុងរយៈពេលវែងបិសាចក្រហមហាក់ដូចជាកំពុងពង្រឹងយុទ្ធសាស្ត្ររបស់ពួកគេ។ កាសែត The Evening Standard រាយការណ៍ពីតម្រូវការអាទិភាពទីមួយ គឺខ្សែប្រយុទ្ធកណ្តាលថ្មី ដែលមានកម្រិតស្រដៀងនឹង Kane ខណៈពេលដែលពួកគេក៏ចង់នាំយកខ្សែបម្រើថ្មី ខ្សែការពារស្តាំ និងខ្សែការពារកណ្តាលផងដែរ។ Kane ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ United កាល​ពី​រដូវ​ក្ដៅ​មុន​ មុន​ពេល​គាត់​ចុះ​ហត្ថលេខា​ជាមួយ Bayern ៕

ads
ads