ads
ads
ឪពុក Haaland មិនសប្បាយចិត្តជាមួយពានរង្វាន់ The Best FIFA Men’s Player 2023
១៦-មករា-២០២៤

លោក Alf-Inge Haaland ឪពុករបស់កីឡាករ Erling Haaland មិនអាចលាក់បាំងការមិនសប្បាយចិត្តរបស់គាត់បានទេ ខណៈដែល Lionel Messi ត្រូវបានគេប្រកាសឈ្មោះជា​ប់ជាកីឡាករល្អបំផុតរបស់ FIFA កាលពីយប់ថ្ងៃអង្គារទី១៥ មករា២០២៤។

លោក Alf-Inge Haaland មានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់ហាក់ដូចជាបានត្រៀមខ្លួនរួចហើយសម្រាប់កូនរបស់គាត់ ប៉ុន្តែយោងទៅតាមរូបថតដែលកាំមេរ៉ាចាប់ប្លង់បានគេឃើញលោកមានប្រតិកម្មភ្លាមៗទៅលើMessi ដែលជាអ្នកឈ្នះពាន។ បន្ទាប់មកគាត់បានបញ្ចេញទឹកមុខយ៉ាងម៉ឺងម៉ាត់ ខណៈពេលដែលអ្នកផ្សេងទៀត បានចូលរួមទះដៃទទួលស្គាល់សមិទ្ធផលរបស់ Messi ទោះបីជាកីឡាករអាហ្សង់ទីនរូបនេះមិនបានចូលរួមក្នុងការទទួលពានរង្វាន់ក៏ដោយ។
បុរសសញ្ជាតិន័រវេសរូ​បនេះបានដើរតួយ៉ាងសំខាន់ក្នុងអាជីពកូនប្រុសរបស់គាត់ ហើយបានលើកចិញ្ចើមជាមួយនឹងទឹកមុខងឿងឆ្ងល់បន្ទាប់ពីមិនបានឃើញ Haaland ជាប់ពានរង្វាន់នេះ។

ភ្លាមៗនោះភាពអយុត្តិធម៌របស់គាត់ត្រូវបានដក់ជាប់នៅក្នុងអារម្មណ៍នៅពេលដែលវាត្រូវបានគេបង្ហាញថា Messi និង Haaland មានពិន្ទុសរុប៤៨ស្មើគ្នា។ទោះជាយ៉ាងណាក៏ដោយទីបំផុតគេសម្រេចអោយMessi ឈ្នះដោយផ្អែកទៅលើមាត្រា១២ Five-Points Scores ដែលជាការបោះឆ្នោតចេញ​ពីប្រធានក្រុមជម្រើសជាតិដែលMessi ទទួលបានសំឡេងគាំទ្រ១០៧ ខណៈHaaland ទទួលបាន ៦៤៕

ប្រភព៖ All Football

ads
ads