កីឡាកររបស់ Napoli ត្រូវបានម្នាស់ក្លឹបចាក់សោរក្នុងសណ្ឋាគារមួយកាលពីប៉ុន្មានថ្ងៃមុន ដែលជាការដាក់ទណ្ឌកម្មចំពោះទម្រង់លេងដ៏គួរឱ្យអាម៉ាស់ របស់ពួកគេ។ ម្ចាស់ជើងឯក Serie A ដែលបានបញ្ចប់ការឈឺចាប់រយៈពេល 36 ឆ្នាំដោយការឈ្នះពានរង្វាន់លីកកាលពីរដូវកាលមុន បានដាក់ការប្តេជ្ញាការពារយ៉ាងក្តៅគគុកនៃពានរង្វាន់របស់ពួកគេរហូតមកដល់ពេលនេះ។
បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី 9 ក្នុងតារាង បន្ទាប់ពីបានចាញ់ 5 ប្រកួតក្នុងចំណោម 8 ប្រកួតចុងក្រោយនៅ Serie A ហើយថ្មីៗនេះត្រូវបានទម្លាក់ចេញពីការប្រកួតពានរង្វាន់អ៊ីតាលីខាប់ Coppa Italia ក្រោមថ្វីជើងក្រុមចំនូលថ្មី Frosinoneដោយលទ្ធផល 4-0 ។
នៅក្នុងការប៉ុនប៉ងដើម្បីធ្វើឱ្យក្រុមដែលដួលសន្លប់របស់គាត់រស់ឡើងវិញ ប្រធាន Napoli លោក Aurelio De Laurentiis បានបញ្ជូនកីឡាករទៅសណ្ឋាគារសម្រាប់ការសម្រាករយៈពេលមួយសប្តាហ៍ដែលគេស្គាល់ថាជា ‘ritiro’ មានន័យថា “ដកចេញអោយនៅឯកោ។ក្រុមនេះត្រូវបានកាត់ផ្តាច់ពីមិត្តភ័ក្តិ និងក្រុមគ្រួសាររបស់ពួកគេ ហើយត្រូវបានគេរំពឹងថានឹងហ្វឹកហាត់យ៉ាងខ្លាំងពេញមួយកន្លែងស្នាក់នៅរបស់ពួកគេ។
ការការពារតំណែងជើងឯក Serie A របស់ពួកគេតែងតែមានបញ្ហាបន្តិចបន្តួចជាពិសេសបន្ទាប់ពីអ្នកចាត់ការ Luciano Spalletti បានចាកចេញពីក្លឹបទៅកាន់តំណែងនៅប្រទេសអ៊ីតាលីនៅចុងរដូវកាលនេះ៕