ads
ads
ហេតុអីបានជាគេមិនឲ្យ Messi ដង្ហែរពាន World Cup នៅបារាំង?
១២-មករា-២០២៤

នៅលើលោកនេះគ្មានអាថ៌កំបាំងទេ ដោយគ្រាន់តែត្រូវការពេលវេលាយូរឬឆាប់តែប៉ុណ្ណោះ។ ជាក់ស្តែងណាស់ជុំវិញរឿងខ្សែប្រយុទ្ធ Messi មិនត្រូវបានគេអនុញ្ញាតិឲ្យហែរពាន World Cup ដែលលោកបានឈ្នះនៅប្រទេសកាតាឆ្នាំ២០២២ ត្រូវបានប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បង្ហាញពីមូលហេតុ ។

តើអ្វីជាមូលហេតុចម្បងជុំវិញរឿងនេះ?

នៅក្នុងបទសម្ភាសន៍ជាមួយ Migue Granados កាលពីឆ្នាំមុន Messi បានសារភាពថាខ្ញុំមិនសប្បាយចិត្ត នៅទឹកដីបារាំង Parc des Princes ហើយហាក់ដូចជាខកចិត្តចំពោះការហាមខ្ញុំមិនឲ្យដើរហែរពានបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ Messi ​បាន​ថ្លែង​ថា ​វា​អាច​យល់​បាន​។ យើងស្ថិតក្នុងស្ថានភាពមួយដែលយើង [អាហ្សង់ទីន] ជាជើងឯកពិភពលោក ហើយវាជាកំហុសរបស់យើងដែលថាពួកគេ [បារាំង] មិនបានឈ្នះជើងឯកម្តងទៀត។

ដើម្បីសងជំងឺចិត្តកីឡាករMessi លោក Al-Khelaifi ឥឡូវនេះបានបង្ហើបថា ខ្ញុំមិនអាចអនុញ្ញាតឱ្យ Messi ប្រារព្ធពិធីហែពាននៅ Parc des Princes បានទេ ព្រោះ Mbappe ដែលជាមិត្តរួមក្រុមជាមួយMessi កំពុងស្ថិតក្លឹបParis Saint-Germain ដែលគាត់គឺជាអ្នកចាញ់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ RMC TV លោក Al-Khelaifi បាននិយាយថា «សម្រាប់ខ្ញុំ ដូចខ្ញុំបាននិយាយចឹងថា ប្រសិនបើមាននរណាម្នាក់និយាយអំពីការពិត ដែលថាយើងមិនបានអបអរសាទរគាត់(Messi)គ្រប់គ្រាន់បន្ទាប់ពីគាត់បានឈ្នះការប្រកួត World Cup យើងនៅប្រទេសបារាំង ហើយគាត់បានឈ្នះទៅលើកីឡករបារាំងKylian។ យើង​ជា​ក្លឹប​បារាំង។ ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​កីឡដ្ឋាន​ទាំង​មូល​ប្រឆាំង​Messiដែរ។ ខ្ញុំគិតថាយើងត្រូវតែគោរពគាត់។ យើងត្រូវតែគោរពប្រទេសដែលគាត់បានចាញ់ មិត្តរួមក្រុមរបស់គាត់នៅក្នុងក្រុមបារាំង និងអ្នកគាំទ្ររបស់យើងផងដែរ»

Messi ស៊ុតបញ្ចូលទីបាន 32 គ្រាប់ក្នុងការបង្ហាញខ្លួន 75 ដងក្នុងអំឡុងពេលរបស់គាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងដោយបានឈ្នះពានរង្វាន់ Ligue 1 ប៉ុន្តែអ្វីដែលប្រជាជនបារាំងមិនសប្បាយចិត្តដែរនោះដោយសារតែគាត់មិនអាចជួយក្លឹបឈ្នះពានឆេមពានលីគហើយថែមទាំងចាកចេញពីទឹកដីបារាំងទៅលេងឲ្យក្លឹបInter Miami នៅអាមេរិកទៀត។នេះក៏អាចចាត់ទុកថាជាហេតុផលបន្ទាប់បន្សំដែរ៕

ads
ads