ប៉ូលីសចេញបញ្ជាហាមប្រាមការព្រមានដល់អ្នកគាំទ្រ Newcastle និង Sunderland មុនការប្រកួត FA Cup ។ មុនជំនួប FA Cup ជុំទី៣ នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ្នកគាំទ្រSunderland និង Newcastle ត្រូវបានគំរាមកំហែងជាមួយនឹងបទបញ្ជាពីប៉ូលិសប្រសិនបើការប្រកួតនេះឈានដល់អំពើហិង្សា។
វាគឺជាលើកទីមួយហើយដែលក្រុមទាំងពីរបានជួបគ្នាចាប់តាំងពីសារិកាព្រៃត្រូវបានកាត់ចេញពី Premier League ក្នុងឆ្នាំ 2016 ខណៈពេលដែលឆ្មាខ្មៅSunderland បន្ទាប់មកជំនួសពួកគេនៅក្នុង Championship នៅរដូវកាលបន្ទាប់ ហើយបន្ទាប់មកត្រូវបានទម្លាក់ទៅ League One មុនពេលត្រលប់មកវិញ។
ស្នងការប៉ូលីសប្រចាំទីក្រុង Northumbria លោក Neil Hutchison ចេញសេចក្តីព្រមានដល់អ្នកគាំទ្រ Newcastle និង Sunderland មុនការប្រកួត FA Cupថា នៅថ្ងៃប្រកួតនោះ នឹងមានវត្តមានប៉ូលីសដ៏ច្រើនជាងធម្មតានៅជុំវិញពហុកីឡដ្ឋានដើម្បីជួយសម្រួលដល់ការមកដល់ និងការចាកចេញរបស់អ្នកគាំទ្រក្លឹបទាំងពីរដោយសុវត្ថិភាព។យើងសូមស្នើឱ្យអ្នកគាំទ្រទាំងអស់សហការជាមួយយើងដើម្បីជួយធានាថាការប្រកួតនឹងទៅមុខដោយគ្មានឧបទ្ទវហេតុ។
យើងដឹងថាអ្នកគាំទ្រភាគច្រើនលើសលប់នឹងធ្វើតាមដំបូន្មានដែលត្រូវបានចែករំលែកដោយក្លឹបរៀងៗខ្លួន ហើយនឹងទៅប្រកួតដើម្បីរីករាយក្នុងឱកាសនោះ។ ទោះជាយ៉ាងណាក៏ដោយ យើងចង់បញ្ជាក់ឱ្យច្បាស់ចំពោះនរណាម្នាក់ដែលមានបំណងប្រើប្រាស់ការប្រកួតនេះ ដើម្បីជាលេសបង្កបញ្ហា យើងនឹងមិនមានការអត់ឱនឡើយ។ នរណាម្នាក់ដែលត្រូវបានរកឃើញថាទទួលខុសត្រូវនឹងប្រឈមមុខនឹងចំណាត់ការដ៏តឹងរ៉ឹង រួមទាំងការកាត់ទោសព្រហ្មទណ្ឌ និងត្រូវបានចេញដីកាហាមឃាត់ពាក់ព័ន្ធនឹងវិស័យកីឡាបាល់ទាត់ទៀតផង។
ការពង្រឹងសន្តិសុខនេះក៏ដោយសារតែជំនួបជាច្រើនរវាង Newcastle និង Sunderland បាននាំឲ្យមានឈុតឆាកមិនសប្បាយចិត្តនៅក្រៅទីលាន។ ករណីដ៏អាក្រក់បំផុតមួយបានកើតឡើងនៅក្នុងខែមេសា ឆ្នាំ 2013 នៅពេលដែលមនុស្សជាង 100 នាក់ត្រូវបានចាប់ខ្លួននៅកណ្តាលទីក្រុង Newcastle បន្ទាប់ពីSunderland បានយកឈ្នះ៣-០នៅពហុកីឡដ្ឋាន St. James’ Park ៕