ads
ads
កីឡាករ Tomiyasu ថា ការប្រកួតពានរង្វាន់ Asian Cup និង AFCON គួរយកគំរូតាមពានរង្វាន់ Euro
០៣-មករា-២០២៤

ថ្លែងមុនការប្រកួតពានរង្វាន់អាស៊ីខា​ប់ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២មករាដល់ថ្ងៃទី១០ខែកុម្ភៈនៅក្នុងប្រទេសកាតា  ខ្សែការពារជម្រើសជាតិជប៉ុន Takehiro Tomiyasu និងក្លឹបArsenal បាននិយាយថាការប្រកួតជើងឯក Asian Cup និងពានរង្វាន់អាហ្វ្រិកខាប់ African Cup of Nationsគួរតែប្តូរទៅខែមិថុនាដូចគ្នាទៅនឹងការប្រកួតពានរង្វាន់យូរ៉ូ Euro របស់ UEFA។

ការ​ប្រកួត​បី​លើក​ចុង​ក្រោយ​ត្រូវ​បាន​លេង​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ ដោយ​បើក​ឱកាស​ដល់ម្ចាស់​ផ្ទះ​សម្រាប់​ប្រទេស​មក​ពី​មជ្ឈិមបូព៌ា ដែល​រដូវ​ក្ដៅ​​លើស​ពី 50 អង្សាសេ (122°F) ដែលជាសីតុណ្ហភាពមួយត្រូវបានគេ​ចាត់​ទុក​ថា​មាន​គ្រោះ​ថ្នាក់​សម្រាប់​កីឡា​បាល់ទាត់។

Arsenal អាច​នឹង​គ្មានវត្តមានកីឡាករ Tomiyasu ចំនួន​ប្រាំមួយ​ប្រកួត​ក្នុង​នោះ​មាន​ការ​ប្រកួត Premier League ចំនួន​បួន​ផង​ដែរ ប្រសិន​បើ​ជប៉ុន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​កាតា។

Tomiyasu បានប្រាប់កាសែត Evening Standard ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា «ខ្ញុំចង់ឱ្យ Asian Cup លេងនៅខែមិថុនា ដូចគ្នានឹងការប្រកួតពានរង្វាន់ Euro»

កីឡាកររូបនេះបានបន្តថា «ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងលេងនៅខែមករា ……មិនត្រឹមតែ Asian Cup ប៉ុណ្ណោះទេថែមទាំងពានរង្វាន់អាហ្វ្រិកខាប់ African Cup of Nations ផងដែរ។ វាមិនល្អសម្រាប់កីឡាករ ប៉ុន្តែវាគឺជាអ្វី ដែលខ្ញុំព្យាយាមត្រឡប់មកវិញជាមួយនឹងការប្រជែងយកជើងឯក»

ជប៉ុន ដែល​កំពុង​ប្រឹងប្រែងចង់លើក​ពាន Asian Cup ជា​លើក​ទី​ប្រាំ​​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ១៤ ខែ​មករាជាមួយក្រុមជម្រើសជាតិវៀតណាម មុន​ពេល​ប៉ះ​អ៊ីរ៉ាក់ និង​ឥណ្ឌូណេស៊ី​ក្នុង​ពូល D។

គួររំឭកថាការប្រកួតពានរង្វាន់ជើងឯកអាស៊ីឆ្នាំនេះមាន២៤ប្រទេសចូលរួមបែងចែកជា៦ពូលក្នុងពូលនីមួយៗមាន៤ប្រទេស។ ជប៉ុនគឺជាក្រុមរងជើងឯក២០១៩ បន្ទាប់ពីចាញ់កាតា៣-១។ ក្រុមនេះធ្លាប់ជាប់ជើងឯក៤លើករួចមកហើយ៕

ads
ads