ads
ads
Hanoi FC ទទួលបានរង្វាន់ធំពី VFF បន្ទាប់ពីជ័យជំនះមិនគួរឱ្យជឿក្នុង AFC Champions League
០៩-វិច្ឆិកា-២០២៣

ឈានចូលការប្រកួតទល់នឹង Wuhan ដោយមានការលំបាកជាច្រើន ក្រុម Hanoi FC ចាប់ផ្តើមមិនបានល្អទេ ដោយបានរបូតគ្រាប់បាល់ដំបូងនៅនាទីទី 10 ។ បន្ទាប់​មកក្រុម​តំណាងប្រទេស​ចិន​មាន​ឱកាស​ជា​ច្រើន ​ប៉ុន្តែ​មិន​អាច​បន្ថែមគ្រាប់​បន្ត​ទៀត​នោះទេ។

ចូល​ដល់​តង់​ទី​២ Hanoi FC លេង​បាន​ល្អ​ជាង ហើយ​តាម​ស្មើ​ដោយ​ការ​តែត​បាល់​ពី​កីឡាករ Tuan Hai។ របត់នៃការប្រកួតបានកើតឡើងនៅនាទីទី 74 នៅពេលដែល Wei Shihao ទទួលបានកាតក្រហម ហើយ Hanoi FC បានឆ្លៀតឱកាសរកគ្រាប់បាល់ឈ្នះដោយ Tuan Hai នៅនាទីទី 90 ដោយបញ្ចប់​ការ​ប្រកួត Hanoi ឈ្នះក្នុងលទ្ធផល 2-1 ។

ជ័យជម្នះនេះបានធ្វើឱ្យក្រុម Hanoi FC ទទួលបាន 3 ពិន្ទុដំបូងរបស់ពួកគេ ក្នុងការប្រកួត Asian Champions League ឆ្នាំនេះ ហើយក៏បានបញ្ចប់នូវលទ្ធផលមិនល្អជាបន្តបន្ទាប់ផងដែរ។ នេះ​ក៏​ជា​ជ័យ​ជម្នះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​មានមូលដ្ឋានក្នុងទីក្រុងហាណូយ ​ក្នុង​ការ​ប្រកួត​ប្រជែង​ដ៏​មាន​កិត្យានុភាព​បំផុត​នៅ​អាស៊ី។

ជ័យ​ជម្នះ​របស់​ក្រុម Hanoi FC បាន​បង្កើត​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដល់​កីឡា​បាល់ទាត់​វៀតណាម។ ក្រោយ​ចប់​ការ​ប្រកួត ប្រធាន​ក្រុមហ៊ុន  T&T Group, Mr. Hien បាន​ផ្តល់​រង្វាន់​ផ្ទាល់​ដល់​ក្រុម​ជា​ទឹក​ប្រាក់ ១​ពាន់​លាន​ដុង។

ក្រៅពី Mr. Hien សហព័ន្ធកីឡាបាល់ទាត់វៀតណាមក៏បានផ្តល់រង្វាន់ដល់ក្រុម Hanoi FC ចំនួន ៣០០លានដុងផងដែរ។ គួរកត់សម្គាល់ថា កីឡាករដែលបានបង្ហាញគុណផលល្អនៅកីឡដ្ឋាន My Dinh ក្នុងការប្រកួតនេះ Pham Tuan Hai បានទទួលរង្វាន់ 500 លានដុងផងដែរ។

 

ads
ads