ads
ads
សហព័ន្ធកីឡាបាល់ទាត់​ឡាវបង្វែរគោលដៅយក​ចិត្តទុកដាក់លើបាល់ទាត់នារី
២៥-តុលា-២០២៣

សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានបើកកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍បន្ថែមទៀតនៃកីឡាបាល់ទាត់នារី ខណៈដែលពួកគេប្រាថ្នាចង់សម្រេចបានលទ្ធផលល្អប្រសើរតាមរយៈការប្រកួត និងការគាំទ្រកាន់តែច្រើន។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន LFF លោក Viphet Sihachakr; អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​វរជន​នៃ​ក្រសួង​អប់រំ និង​កីឡា លោក Sengphone Phonamath តំណាង​មក​ពី FIFA និង​អង្គការ​ផ្សេង​ទៀត​មក​ពី​ទីក្រុង​វៀងចន្ទន៍ និងមកពីតាមបណ្ដាខេត្ត។

អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) បាននិយាយក្នុងកិច្ចប្រជុំថា៖ «យើងសង្ឃឹមថានឹងជំរុញកីឡាបាល់ទាត់នារីដោយរៀបចំការ​ប្រកួត LFF Women’s League (21 តុលា ដល់ 20 ធ្នូ 2023)»។

«LFF ក៏​កំពុង​ជួយ​ដល់​បាល់ទាត់​យុវជន​ដោយ​រៀបចំ​ការ​ប្រកួត​នៅ​គ្រប់​ខេត្ត។ ការងារ​ទាក់ទង​នឹង​កីឡា​បាល់ទាត់​នារី​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​អប់រំ និង​កីឡា សហព័ន្ធ​កីឡាបាល់ទាត់​ទីក្រុង​វៀងចន្ទន៍ ក្លិប​បាល់ទាត់ និង​អ្នក​ឧបត្ថម្ភ​»​។

អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) ត្រូវបានតែងតាំងជាសមាជិក FIFA និង AFC ខណៈលោកស្រី ភូ សាវ៉ាន់ ច័ន្ទថាវង្ស (Ms Phoutsavanh Chanthavong) ត្រូវបានតែងតាំងជាអាជ្ញាកណ្តាលកម្រិត AFC Elite ។

សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) បានទទួលស្គាល់សារៈសំខាន់នៃការរួមបញ្ចូលស្ត្រីនៅក្នុងផែនការអភិវឌ្ឍន៍របស់ពួកគេ។ ក្រុមនារីចំនួនប្រាំបីមកពីទីក្រុង​វៀងចន្ទន៍ និងខេត្តនានាកំពុងប្រកួតប្រជែងក្នុងលីគនារីឡាវឆ្នាំ 2023 ដោយការប្រកួតត្រូវបានលេងនៅទីលានកីឡារបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) ។

ads
ads