ប្រិយមិត្តរបស់ B8 Sport បានដឹងរួចមកហើយនូវព័ត៌មានទាក់ទងនឹងជម្រើសជាតិប៉ាគីស្ថាន ទាំងការប្រកួតជាមួយ កម្ពុជា ក្នុងវគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ World Cup និងទាំងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះបាល់ទាត់ពិភពលោកលើកដំបូងក្នុងរយៈពេល១២ឆ្នាំទៀតផង។
ចុចអាន៖ប៉ាគីស្ថានបង្ហាញមូលហេតុការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជាមួយកម្ពុជាលេងម៉ោង២រសៀល
ក្នុងអត្ថបទនេះ B8 Sport សូមបកទៅក្រោយរំលឹកប្រិយមិត្តអំពីការដាក់បម្រាមរបស់ FIFA លើសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
FIFA ដាក់បម្រាមសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ជុំវិញការជ្រៀតជ្រែកពីភាគីទីបីក្នុងសហព័ន្ធបាល់ទាត់ជាតិ
ប្រទេសប៉ាគីស្ថានត្រូវបានផ្អាក និងព្យួរពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA ពិពណ៌នាថា មានការជ្រៀតជ្រែករបស់ភាគីទីបីដែលមិនសមរម្យនៅក្នុងសហព័ន្ធបាល់ទាត់របស់ប្រទេស (PFF) ។
Fifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ការព្យួរនេះនឹងរារាំងក្រុមប៉ាគីស្ថាន រួមទាំងក្រុមជម្រើសជាតិ ពីការលេងក្នុងការប្រកួតអន្តរជាតិ និងដកអត្ថប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលរបស់ FIFA ព្រមទាំងហាមប្រាមមិនឱ្យធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតអន្តរជាតិនានា»។
ការដាក់បម្រាមនេះបានធ្វើឱ្យ ប៉ាគីស្ថានមិនងាចធ្វើបាននោះទេ ទាំងការអភិវឌ្ឃន៍បាល់ទាត់ក្នុងស្រុក យុវជន ហើយជាង១០ឆ្នាំកន្លងមក ពួកគេមានឱកាសលេងក្នុងពានរង្វាន់អន្តរជាតិឡើងវិញ តែលេងនៅទឹកដីកណ្ដាល។
អត្ថបទពាក់ព័ន្ធ៖ វគ្គជម្រុះ FIFA World Cup 2026៖ កីឡដ្ឋាន Jinnah នៅទីក្រុង Islamabad នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា
តែយ៉ាងណាក្ដី! ថ្មីៗនេះ ពួកគេបានរួចផុត ហើយអាចធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតអន្តរជាតិវិញបាន ហើយជាពិសេស ពួកគេនឹងបើកទ្វារកីឡដ្ឋាន Jinnah ទទួលក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូងផងដែរ។
យោងតាមកំណត់ត្រារបស់ FIFA ប៉ាគីស្ថានដែលជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់ 197 ក្នុងចំណោម 211 ក្រុមក្នុងចំណាត់ថ្នាក់ពិភពលោក មិនបានលេងជាលក្ខណៈអន្តរជាតិពេញលេញទេ ចាប់តាំងពីការប្រកួតស្មើ 0-0 ជាមួយយេម៉ែនក្នុងវគ្គជម្រុះ World Cup កាលពីខែមីនា 2015 ៕