គិតមកដល់ពេលនេះ ក្លិបណាហ្គាវើលដ៏នៅតែរក្សាកៅអីកីឡាករបរទេស ឱ្យកីឡាករជប៉ុន Yuta Kikuchi ទោះបីជាកីឡាកររូបនេះ មិនអាចជួយក្រុមបានដោយសារបួសតាំងពីមុនលីគចាប់ផ្ដើម ហើយលោក ឃឹម បូរីបាននិយាយថា Yuta នៅតែជាកីឡាករសំខាន់ហើយ រូបគេគ្រោងត្រឡប់មកវិញនៅពាក់កណ្ដាលខែ៨នេះហើយ។
«គម្រោងត្រឡប់មកវិញរបស់ Yuta គឺពាក់កណ្ដាលខែ៨នេះហើយ។ វាអាចចូលដល់ខែ៩ឬដល់ខែ១០ដែលគាត់អាចចូលលេងក្នុងទីលាន និងមាន Fit គ្រប់គ្រាន់។ យើងគិតថាគាត់ជាកីឡាករសំខាន់មួយរូប ដែលមានវិន័យ ទាំងការលេង ទាំងក្រៅ និងក្នុងទីលាន ការខិតខំប្រឹងប្រែងរបស់គាត់។ គាត់របួសក្នុងពេលហ្វឹកហាត់ ហើយយើងគិតថាគាត់អាចត្រឡប់មកវិញឆាប់ៗ យ៉ាងយូរចន្លោះពេល ៤ទៅ៥ខែ អញ្ចឹងក្លិបនៅតែរក្សាគាត់ទុកហើយគាត់ជាកីឡាករសំខាន់សម្រាប់យើងផងដែរ»។
«យើងគ្មានគម្រោងផ្លាស់ប្ដូរកីឡាករថ្មីទេ។ Yuta ស្ថិតក្នុងកុងត្រាជាមួយយើង គាត់ជាកីឡាករមានវិន័យ ជាកីឡាករម្នាក់ដែលល្អ យើងគិតថាការព្យាបាលមួយដ៏ល្អនៅប្រទេសជប៉ុន យ៉ាងយូរ ៤ ៥ខែគាត់ត្រឡប់មកវិញ។ ក្លិបព្យាយាមរក្សាគាត់ដដែល ពីព្រោះយើងជាក្លិបអាជីពមួយ យើងមិនចង់ថា ពេលកីឡាកររបួសយើងបោះបង់ចោល លេងមិនបានហើយ យើងមិនយកគាត់នោះទេ»។
今シーズンはカンボジアのナガワールドFCでプレーすることになりました!🇰🇭
このチームは優勝するべきチーム。チームを優勝争いに引き戻すことが自分の任務。
今シーズンは本当の戦い。
周りは関係なく、自分自身に勝ってここから這い上がるのみ🔥 pic.twitter.com/kAhZyW6b3k
— 菊地佑太 Kikuchi Yuta (@ChLgr) January 17, 2023
បច្ចុប្បន្ន ណាហ្គាវើលមានកីឡាករបរទេស៥នាក់ដែលអាចលេងបានគឺ Alexandre Cardoso, Rafli Mursalim (កូតាអាស៊ាន), Marques Marcio, Bektur Amangeldiev(អាស៊ី), និង Cristian ខណៈ Yuta Kikuchi នៅតែមានឈ្មោះក្នុងបញ្ជីរបស់ក្លិប៕