Harry Maguire មិនបានស៊ុតបាល់ប៉េណាល់ទីនោះទេ ពេលក្រុម Man Utd យកឈ្នះ Arsenal ៣ទល់៥ កាលពីព្រឹកមិញ ខណៈដែលការប្រកួត៩០នាទីបិសាចក្រហមឈ្នះ២ទល់០។ ការមិនទទួលយកឱកាសស៊ុតប៉េណាល់ទីនេះ ដើម្បីជៀសវាងហេតុការណ៍ដូចក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020។
ក្រោយការប្រកួតកាលពីព្រឹកមិញ Maguire ត្រូវបានគអ្នកសារព័ត៏មានសួរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហេតុអ្វីបានជាគាត់មិនបានទាត់បាល់ប៉ណាល់ទី?ហើយគាត់បានតបថា៖ «មិនចង់បំបែកកាមេរ៉ាក្រោយសំណាញ់ទី»។
គាត់បានសំដៅទៅលើការទាត់បាល់ប៉េណាល់ទីដែលគាត់លេងឱ្យអង់គ្លេសទល់នឹងអ៊ីតាលីកាលពីពីរឆ្នាំមុន។ Maguire បានស៊ុតបាល់កាត់មុខអ្នកចាំទី Gianluigi Donnarumma ដោយបាល់ហោះចូលទៅជ្រុងខាងស្ដាំក្នុងសំណាញ់ទី ទង្គិចជាកាមេរ៉ាឡើងបែក។
Maguire ជាកីឡាករបម្រុងនៅតង់ទី១ ខណៈ Man United រកបានពីរគ្រាប់រួចទៅហើយ។ ការប្រកួតនេះនៅតែឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទី បើទោះបី United ឈ្នះក៏ដោយ។
Casemiro, Diogo Dalot, Lindelof, Marcus Rashford និង Christian Eriksen សុទ្ធតែសម្រេចបានគ្រាប់បាល់ពីចំណុច១១ម៉ែត្រ ខណៈ Fabio Vieira ស៊ុតមិនចូលឱ្យក្រុមកាំភ្លើងធំ។