ក្រុមយុវជនក្រោម ១៤ឆ្នាំរបស់ក្លិបបាល់ទាត់ Tokushima Vortis ស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នាថ្ងៃទី ២៤ ដល់ ២៨ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
បន្ទាប់ពីបានរៀបចំកម្មវិធី “POCARI SWEAT Japan Youth Dream Challenge” ដោយជោគជ័យកាលពីឆ្នាំមុន លើកនេះក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ក្លិបបាល់ទាត់ Tokushima Voltis និង ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងធ្វើការរៀបចំកម្មវិធីមួយទៀតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីផ្តល់ក្តីស្រមៃ ការលើកទឹកចិត្ត ក្តីសង្ឃឹម និងឱកាសសិក្សាទាក់ទងនឹងបាល់ទាត់ ដល់យុវជនកម្ពុជា ដូចបានរៀបចំខាងក្រោម៖
ក្រុមយុវជនក្រោម១៤ឆ្នាំ ចំនួន ១៦រូប ពីក្លិបបាល់ទាត់ Tokushima Vortis ដែលស្ថិតក្នុងលីគទី២ ជប៉ុន នឹងមកធ្វើការទស្សនៈកិច្ចនៅក្នុងទឹកដីខេត្តសៀមរាបក្នុងរយៈពេលជិតមួយសប្តាហ៍។ ក្នុងការមកទស្សនៈកិច្ចនេះមានការអមដំណើរដោយក្រុមគ្រូបង្វឹករបស់យុវជនចំនួន ៥រូប រួមទាំងបុគ្គលិកជំនាញរបស់ក្លិបចំនួន ៤រូបផ្សេងទៀតផងដែរ។
គោលបំណងក្នុងការមកទស្សនៈកិច្ច៖
1- ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៃប្រទេសកម្ពុជាជាពិសសសម្រាប់យុវជនឲ្យកាន់តែរីកចម្រើន។
2- ចូលរួមក្នុងការផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប។
3- ការចែករំលែកចំណេះដឹងផ្នែកកីឡាបាល់ទាត់ ក៏ដូចជាចំណេះដឹងទូទៅដូចជា អត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយដោយក្រុមហ៊ុន Otsuka កម្មវិធីបាល់ទាត់ និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis ដល់ក្រុមយុវជនក្នុងស្រុក និងប្អូនៗនៅតាម សាលារៀននានាក្នុងខេត្តសៀមរាប។
4- ជាពិសសផ្តល់ជាក្តីសង្ឃឹម និងភាពរីករាយទៅដល់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង តាមរយៈបាល់ទាត់។
កាលវិភាគនៃការមកទស្សនៈកិច្ច៖ ក្នុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ មកដល់ប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាប។ ក្នុងថ្ងៃទី ២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការសហការរៀបចំ ឲ្យមានការប្រកួតមិត្តភាព រវវាងយុវជនក្រោម ១៤ឆ្នាំរបស់ ក្លិបបាល់ទាត់ TOKUSHIMA VORTIS និង យុវជនក្នុងស្រុក ក្នុងខេត្តសៀមរាប ។
ការសិក្សាអំពីអត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយ ដោយក្រុមហ៊ុន Otsuka Pharmaceutical ក៏ដូចជាកម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ ដោយក្លិបបាល់ទាត់ Tokushima Vortis ។ ក្នុងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ បេសកកម្មទាក់ទងនឹងការអប់រំ និងការចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ដំណើរទស្សនៈកិច្ចនេះគឺមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ ប៉ូការី ស្វេត និងមានការគាំទ្ររៀបចំដោយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ។យើងសង្ឃឹមថា ការចូលរួមពីក្រុមយុវជន ក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបបាល់ទាត់ Tokushima Vortis ក៏ដូចជាក្រុមហ៊ុន Otsuka និងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ផ្តល់នូវបទពិសោធន៍ល្អៗជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៖ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ។