យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) បានបង្ហោះសារក្នុងថ្ងៃនេះ ដើម្បីបញ្ជាក់អំពីករណី ដែលព័ត៌មានលេចធ្លាយថា មានការខ្វះខាតថវិកាសម្រាប់ផ្គត់ផ្គង់ក្រុមក្នុងការប្រកួត Thai League 3 ដែលនាំឲ្យប៉ះពាល់ដល់ការរៀបចំក្រុម មុនរដូវកាលថ្មីចូលមកដល់ ហើយវាក៏ត្រូវបានរិះគន់យ៉ាងខ្លាំងផងដែរនៅលើបណ្តាញសង្គម។
សមាគមបាល់ទាត់ថៃ និងក្រុមហ៊ុន Thai League Company Limited បានបញ្ជាក់ដូចតទៅ៖
សមាគមបញ្ជាក់ថា ខ្លួននឹងជួយដល់ក្លិបក្នុងលីគកម្រិតទាប ដូចជា Thai League 2 Thai League 3 និងលីគបាល់ទាត់ស្ម័គ្រចិត្ត រួមទាំងវិស័យ ដែលពាក់ព័ន្ធក្នុងការរៀបចំការប្រកួតឱ្យបានពេញលេញ រួមទាំងរចនាសម្ព័ន្ធទាំងមូលនៃបាល់ទាត់ថៃ មិនថាជាក្រុមបាល់ទាត់ជម្រើសជាតិបុរស និងនារីរបស់ថៃគ្រប់ក្រុមអាយុ លីគបាល់ទាត់យុវជន សកម្មភាពមូលដ្ឋាន ហ្វូតសាល បាល់ទាត់ឆ្នេរខ្សាច់។ លើសពីនេះ ការបណ្តុះបណ្តាលសិក្ខាកាមក្នុងវិស័យផ្សេងៗ ពាក់ព័ន្ធ ដោយមិនអើពើនូវផ្នែកណាមួយឡើយ។ ព្រោះវាត្រូវបានគេចាត់ទុកថាជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និរន្តរភាព នៃបាល់ទាត់ថៃនាពេលអនាគត»។
សម្រាប់លីគបាល់ទាត់ថៃទី៣ រដូវកាល ២០២៣/២៤ គ្រោងនឹងបើកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ដោយការប្រកួតចែកចេញជា ៦តំបន់ រួមមាន 12 ក្រុមនៅតំបន់ភាគខាងជើង 13 ក្រុមនៅតំបន់ភាគឦសាន ក្រុម 12 នៅតំបន់បូព៌ា 12 ក្រុមនៅតំបន់ខាងលិច 12 ក្រុមនៅតំបន់ភាគខាងត្បូង និង 14 ក្រុមនៅទីក្រុងបាងកក។ តំបន់