យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្លឹប Borussia Dortmund លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Jadon Sancho ឡើងវិញលើការផ្ទេរជាអចិន្ត្រៃយ៍ទៀតហើយ។
ភាគីក្លិបអាឡឺម៉ង់ ‘បញ្ចប់ការចាប់អារម្មណ៍របស់ពួកគេ’ បន្ទាប់ពីបានសំណើខ្ចីជើងលើកទីមួយ ត្រូវបានបដិសេធដោយ Manchester United ។ គេរំពឹងថា Dortmund នឹងដាក់សំណើជាលើកទី២នោះទេ។ ជំនួសមកវិញ ពួកគេមានឆន្ទៈក្នុងការលើកកម្ពស់កីឡាករយុវជនថ្នាលនៅក្នុងក្រុមរបស់ពួកគេផ្ទាល់។
Dortmund ត្រូវបានគេរាយការណ៍ថា មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ចាតិអង់គ្លេសនៅពេលនេះ ទោះបីជាមានការសរសើរជាច្រើនកាលពីអតីតកាលក៏ដោយ។ ប្រសិនបើ Sancho មិនអាចធានាបានការផ្ទេរទៅកន្លែងផ្សេងទេ ពេលវេលាគឺអស់សម្រាប់គាត់ក្នុងការបង្កើតខ្លួនឯងជាអ្នកចាប់ផ្តើមក្នុងជម្រើស១១នាក់។