កីឡាករ Gabriel Jesus បច្ចុប្បន្នលេងនៅក្លិប Arsenal បាននិយាយក្នុងកម្មវិធី Denilson Show ថា៖
មានការប្រកួតមួយ ដែលលោក [Guardiola] ដាក់កីឡាករ Zinchenko ក្នុងនាមជាខ្សែប្រយុទ្ធ នៃការប្រកួត Champions League ទល់នឹង PSG នៅក្នុងទឹកដី។ ពិតជាឆ្កួតមែន! ១ថ្ងៃមុនគាត់មិនបានដាក់ Zinchenko នៅទីនោះទេ គាត់បានដាក់ខ្ញុំជាខ្សែប្រយុទ្ធ។ នៅថ្ងៃបន្ទាប់ទៀត Zinchenko ថែមទាំងនិយាយលេងជាមួយខ្ញុំថា «ថ្ងៃមុននោះ ខ្ញុំមានអារម្មណ៍មិនល្អសម្រាប់អ្នក…»
២ម៉ោងមុនការប្រកួត គាត់បានឲ្យក្រុម មានការពិភាក្សាជាក្រុម សម្រាក ញុំាអីជុំគ្នា។ សម្បីតែខ្ញុំមិនបានញុំាអីផង។ ពេលនោះខ្ញុំបានយំ ខ្ញុំបានខលទៅម្តាយខ្ញុំថា ‘ខ្ញុំចង់ចាកចេញ’ ។ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ ព្រោះ [Guardiola] ដាក់គាត់លេង មិនមែនខ្ញុំទេ។ គាត់បានដាក់កីឡាករ ដែលលេងខ្សែការពារឆ្វេងនៅទីនោះ។ ពេលនោះ ខ្ញុំគិតអ្វីមិនចេញទេ !
ខ្ញុំមិនបានឡើងទៅកម្តៅសាច់ដុំនោះឡើយ។ គឺខ្ញុំមិនព្រម ពេលនោះក្បាលខ្ញុំឡើងត្រជាក់ណាស់… ខ្ញុំនៅតែមិនព្រម។ ខ្ញុំបន្តនៅក្នុងកន្លែងកៅអីបម្រុង។ ខ្ញុំអាក្រក់ណាស់។ ការប្រកួតបានចាប់ផ្តើមវគ្គទី 0-0 ។ ៥នាទីក្រោយមក Mbappe រកបាន ១-០។ គាត់ [Guardiola] បានស្រែកហៅខ្ញុំ ប្តូរជាមួយ Zinchenko។ ខ្ញុំបានស៊ុតបាល់បញ្ចូលទី ហើយយើងធ្វើបានលទ្ធផលជោគជ័យ 2-1។
នៅក្នុងការប្រកួតផ្សេងៗទៀត ខ្ញុំគិតថាខ្ញុំនឹងបានលេងហើយ។ ប៉ុន្តែខ្ញុំតែមិនបានលេង។ មានរឿងជាច្រើនកើតឡើងជាមួយគាត់ វាមិនងាយស្រួលនោះទេ។ ប៉ុន្តែកីឡាករត្រូវតែមានការវិវត្ត។ វាពិតជាពិបាកណាស់។ នោះហើយជាចំណុច ដែលខ្ញុំសម្រេចចិត្ត ខ្ញុំមិនចង់ស្នាក់នៅទៀតទេ។ ហើយខ្ញុំក៏បានសម្រេចចិត្តចាកចេញ»