លោក Piero Ausilio នាយកផ្នែកកីឡារបស់ក្លិបអ៊ីតាលី Inter Milan បានពន្យល់ថា៖ «ខ្ញុំមិនមានគណនី Instagram ផ្លូវការទេ»។
«ខ្ញុំបង្កើតបានមួយដើម្បីពិនិត្យប្រពន្ធរបស់កីឡាករព្រោះពួកគេខ្លះផ្តល់បញ្ហាដល់ខ្ញុំ។ ប្រពន្ធ និងមិត្តស្រី អ្នកអាចប្រាប់រឿងរ៉ាវជាច្រើន សូម្បីតែអំពីបុគ្គលិកលក្ខណៈរបស់កីឡាករក៏ដោយ»។
«បន្ទាប់មកខ្ញុំក៏Follow កីឡាករ ហើយសូម្បីតែកីឡាករក្រុមផ្សេងៗ។ ប៉ុន្តែខ្ញុំបានបង្កើតវាសម្រាប់តាមដានភរិយារបស់កីឡាករបាល់ទាត់ម្នាក់ៗ ដែលផ្តល់បញ្ហាជាច្រើនដល់ខ្ញុំ»។
ជាអកុសល Ausilio មិនបាននិយាយពីឈ្មោះកីឡាករនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាច្រកផ្លូវមួយសម្រាប់ការយល់ដឹងអំពីមនុស្សដែលទាក់ទងជាមួយ។ សម្រាប់ភរិយានិងមិត្តស្រីរបស់កីឡាករក្លិប Inter វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការបង្ហោះ ខណៈដែលឥឡូវនេះពួកនាងដឹងថា លោក Ausilio កំពុងតាមដានយ៉ាងជិតស្និទ្ធ។