យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា Manchester United បានសម្រេចចិត្តមិនចុះហត្ថលេខាលើ Wout Weghorst និង Marcel Sabitzer លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះទេ។
បិសាចក្រហមកំពុងស្វែងរកទិញខ្សែប្រយុទ្ធថ្មីដែលអាចធានាគ្រាប់បាល់បាន និងមិនមានបំណងរក្សា Weghorst ដែលមិនបានបង្ហាញខ្លួនគួរចាប់អារម្មណ៍អំឡុងពេលខ្ចីជើងនៅ Old Trafford។
ផ្ទុយទៅវិញ Sabitzer បានបង្ហាញភាពល្អប្រសើរក្នុងខ្សែបម្រើ ប៉ុន្តែកាសែត Daily Mail អះអាងថា Erik ten Hag អាចជ្រើសរើសចុះហត្ថលេខាលើកីឡាករថ្មីសម្រាប់តំណែងនោះជំនួសវិញ។
Sabitzer និង Weghorst បានចូលរួមជាបណ្តោះអាសន្ននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ទោះបីជាកីឡាកររបស់ Bayern Munich ហាក់បីកីឡាករបំពេញតួនាទីបានល្អជាង ប៉ុន្តែតួនាទីលេងរបស់គាត់ហាក់ដល់ទីបញ្ចប់ភ្លាមៗបន្ទាប់ពីរបួសញ៉ាំញី។