Football Insider អះអាងថា Scott McTominay បានប្រាប់មិត្តភក្តិថាគាត់ចង់ផ្លាស់ទៅក្លិបថ្មីនៅរដូវក្តៅនេះ “សម្រាប់អាជីពរបស់គាត់” ។
កីឡាករវ័យ 26 ឆ្នាំដែលបានបង្ហាញខ្លួនជាលើកដំបូងឱ្យ Man Utd ក្នុងឆ្នាំ 2017 បានបាត់បង់កៅអីជម្រើសដំបូងក្រោមការដឹកនាំរបស់ Erik ten Hag ដោយចាប់ផ្តើមការប្រកួត Premier League ត្រឹមតែ 4 ដងចាប់តាំងពីខែកញ្ញា។
McTominay ត្រូវបានគេនិយាយថា “ចង់បានពេលវេលាលេងទៀងទាត់” ខណៈដែលពេលនេះគាត់ស្ថិតនៅ “កំពូលនៃអាជីពរបស់គាត់” ហើយគាត់ “ខ្លាចក្លឹបគ្រោងនឹងចុះហត្ថលេខាលើខ្សែបម្រើកណ្តាលម្នាក់ទៀតនៅរដូវក្តៅនេះ” ។
West Ham និង Newcastle ចាប់អារម្មណ៍លើកីឡាករសញ្ជាតិស្កុតឡេនរូបនេះ ដែលរកបាន 19 គ្រាប់ក្នុង 207 ប្រកួតសម្រាប់ Man United តាំងពីដំបូង។ គេអះអាងថា United នឹងកំណត់តម្លៃ25 លានផោនបើក្លិបណាចង់បាន។ ខ្សែបម្រើកណ្តាលរូបនេះនៅសល់កិច្ចសន្យារហូតដល់រដូវក្តៅឆ្នាំ 2025 ជាមួយនឹងជម្រើស 12 ខែបន្ថែមទៀត។